We TV Cambodia

គុណសម្បត្តិធំៗទាំង ៤ ពីការមុជទឹកសមុទ្រ ភាគច្រើនមិនធ្លាប់ដឹង!

គុណសម្បត្តិធំៗទាំង ៤ ពីការមុជទឹកសមុទ្រ ភាគច្រើនមិនធ្លាប់ដឹង!

ការសិក្សាជាច្រើនសុទ្ធតែរកឃើញថា ការងូតទឹកសមុទ្រ កាន់តែល្អចំពោះសុខភាព ហើយ​គុណប្រយោជន៍សំខាន់ៗ គឺមានលម្អិតនៅខាងក្រោម៖

១- ជួយសុខភាពស្បែក

ទឹកសមុទ្រ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដូចជា ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម ក្លរីត និងស៊ុលផាត ដែលសុទ្ធតែមានមុខងារជាគ្រឿងសម្អាងធម្មជាតិ ល្អខ្លាំងចំពោះសុខភាពស្បែកយើង។ កាន់តែពិសេសទៀត ​អាចជួយព្យាបាលជំងឺ​សើស្បែក ដូចជា ជំងឺស្បែកក្រហម (psoriasis) និងត្រអក (eczema) បានទៀតផង។

រូបភាពតំណាង

២- ជួយប្រព័ន្ធភាពស៊ាំ

តាមរយៈការជ្រមុជខ្លួនចូលទៅក្នុងទឹកសមុទ្រ ជាមួយសីតុណ្ហភាពត្រជាក់ មានន័យថា យើងកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគជាច្រើន។ លើសពីនេះការមុជជ្រៅទៅក្នុងទឹកត្រជាក់អាចជួយរាងកាយរៀបចំសកម្មភាពប្រឆាំងអុកស៊ីតកម្មបានយ៉ាង​ល្អ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកថែមទៀត។

រូបភាពតំណាង

៣- ជួយសុខភាពផ្លូវចិត្ត និងរស់នៅប្រកបដោយផាសុខភាព

ទឹកសមុទ្រជួយសុខភាពផ្លូវចិត្តយើងបានយ៉ាងច្រើន វាស្មើនឹងការព្យាបាលជំងឺបែបធម្មជាតិទៅ​លើសុខភាពផ្លូវចិត្តជាច្រើន រាប់បញ្ចូលទាំងកាត់បន្ថយស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗរហូតដល់ទៅ ៤៣%។

រូបភាពតំណាង

៤- ជួយផ្លូវដង្ហើម

ដោយសារតែទឹកសមុទ្រមានរសជាតិប្រៃវាក្លាយជាគុណសម្បត្តិដ៏ល្អសម្រាប់គ្នាយើងមានបញ្ហាប្រហោងឆ្អឹងច្រមុះអាចជួយធ្វើឲ្យការតឹងច្រមុះអាចធូរស្បើយតាមដោយជាតិអំបិលធម្មជាតិពីទឹកសមុទ្រនេះឯង ព្រោះជាតិអំបិលទាំងនោះ មានសមត្ថភាពបណ្តេញ​សំបោរ និងសម្អាតប្រហោងឆ្អឹងច្រមុះបាន។

 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

 

ប្រែសម្រួល៖ គឹមសួ

Related Articles