We TV Cambodia

គុណវិបត្តិ​នៃការញ៉ាំកាហេ្វដែលប៉ះពាល់ដល់សុខភាព

គុណវិបត្តិ​នៃការញ៉ាំកាហេ្វដែលប៉ះពាល់ដល់សុខភាព

ជារៀងរាល់ព្រឹកអ្នកតែងតែ​និយមទទួលទានកាហ្វេច្បាស់ជាមិនខាន ក្នុងការស្វែងរកកាហ្វេអ៊ី​ន​មក​បន្ថែម​ភាពស្រស់​ស្រាយ​ឱ្យ​រាងកាយ​។ ដោយ​ភាព​ក្រអូប​ឈ្ងុយ និង​រសជាតិ​ដែល​ធ្វើឱ្យមាន​អារម្មណ៍​ថា​ក្លៀវក្លា​ស្វាហាប់​នោះ ទើប​វា​មិនមែនជា​រឿង​ប្លែក​ឡើយ ដែល​កាហ្វេ​ក្លាយជា​ភេសជ្ជៈ​ដែល​ពេញនិយម​សម្រាប់​មនុស្ស​ជាច្រើន​មិនអាច​ខ្វះ​បាន។ តើលោកអ្នក​ដឹងទេ​ថាក្រោយពីមានភាពស្វាហាប់ និងអារម្មណ៏ស្រស់ស្រាយនោះ វា​នៅមាន​សារធាតុ​អ្វីដែល​ផ្តល់ទុក្ខ​ទោស​ដល់​រាងកាយ​របស់យើង? សារធាតុ​ធី​អូ​ហ្វ៊ីល​លីន (Theophylline) ជា​សារធាតុ​នៅក្នុង​កាហ្វេ​អ៊ីន​ដែល​ធ្វើឱ្យ​បំពង់ខ្យល់​រីក និង​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ។ សារធាតុ ស៊ែ​ន​ធី​ន អាល់​ខា​លយ​ដ៍ (Xanthine Alkaloid) ជា​សារធាតុ​ដែល​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល ដែល​ធ្វើឱ្យមាន​អារម្មណ៍​ក្លៀវក្លា រាងកាយ​ស្វាហាប់ ប្រសិនបើទទួលទានច្រើន អាចធ្វើឱ្យ​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី​។

សភាវ​ពុល​កាហ្វេ​អ៊ី​ន​កើត​នៅលើ​អ្នក​ដែល​ញៀន​កាហ្វេ​អ៊ី​ន​ខ្លាំងមែនទែន ​ធ្វើ​ឱ្យ​កើត​ដំបៅ​នៅក្នុង​ក្រពះ  ​វិលមុខ មាន​អារម្មណ៍​រសាប់រសល់  ធ្វើឱ្យ​ងាយ​កើត​អាការ​ធុញថប់​តានតឹង។ ចំណែក​ផលប៉ះពាល់​ដែល​កើត​នៅលើ​មនុស្ស​ស្រី​វិញ គឺ​ងាយ​កើត “ដុំ​គីស” ឬ​ដុះ​សាច់​នៅក្នុង​សុដន់​ទៀតផង។

ប្រេសម្រួលដោយ៖ ពិសី

Related Articles