We TV Cambodia

គុណវិបត្តិនៃការពាក់ស្បែកជើងកែងចោត

គុណវិបត្តិនៃការពាក់ស្បែកជើងកែងចោត

ស្ត្រីភាគច្រើន ចូលចិត្តពាក់ស្បែកជើងកែងចោត ដូចតារាម៉ូឌែល ដោយប្រើការពាក់កែងខ្ពស់ៗនេះ ទើបស្ត្រីដែលមានកម្ពស់ទាប អាចបង្កើនទំនុកចិត្ត និងភាពជឿជាក់លើសម្រស់ខ្លួនឯង។ ស្បែកជើងកែងខ្ពស់ មើលទៅស្រស់ស្អាតមិនគួរឱ្យជឿ​  ដែលម៉ូដែលស្បែកជើងបែបនេះជាច្រើន គឺជាការងារសិល្បៈពិតប្រាកដដែលក្លាយជាការតុបតែងដ៏សក្តិសមនៃជើងរបស់ស្ត្រី។ ប៉ុន្តែមានគុណវិបត្តិមួយចំនួន​ ដែលមិត្តៗនារី មិនបានចាប់អារម្មណ៍។

១,ឈឺខ្នង៖ នៅពេលអ្នក ពាក់ស្បែកជើងកែង គឺងាយនឹងឈឺខ្នង ដោយសារតែខំប្រឹង ដើរជាមួយកែងខ្ពស់។

២, ឈឺប្រអប់ជើង៖ នៅពេលអ្នកព្យាយាមប្រឹងដើរ ឬក៏រត់ ជាមួយនឹងស្បែកជើងកែង ក្នុងរយៈពេលយូរ លទ្ធផលដែលអ្នកទទួលបាន គឺមានស្នាមពណ៌លឿងតូចៗ នៅលើប្រអប់ជើងរបស់អ្នក ជាក់ជាមិនខាន។

៣, ឈឺកំភួនជើង៖ ការពាក់ស្បែកជើងកែង បានធ្វើឲ្យអ្នកឈឺចាប់ត្រង់ កំភួនជើងយ៉ាងខ្លាំង។ មិនត្រឹមតែ មានការអាការៈឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសរសៃវែនឡើងរីកធំទៀតផង។

៤, ខ្ចឹបសរសៃឈាម៖ ស្បែកជើងកែងនីមួយៗ តែងតែរចនាឡើង ជាមួយនឹងម៉ូត ស្ទាយគ្រប់ប្រភេទ ដូចជា ស្រួចវែង ស្រួចបែបស្តើងជាដើម ដែលជាបញ្ហាធ្វើឲ្យប្រអប់ជើងរបស់អ្នក មានទំរង់មិនធម្មជាតិ ឬខុសធម្មតា ដើម្បីសម្របទៅតាម ម៉ូតស្បែកជើង។​

ប្រែសម្រួលដោយ៖​​ ពិសី

Related Articles