We TV Cambodia

គុណវិបត្តិនៃការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ(Facebook)

គុណវិបត្តិនៃការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ(Facebook)

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Facebook តាមរយៈ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្តាញសង្គមមួយនេះ បានបញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញ Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយលើពិភពលោក។ ថ្វីត្បិតតែការប្រើប្រាស់ Facebook របស់ប្រជាជនខ្មែរបានជួយឱ្យពួកគាត់ទទួលបានព័ត៌មាន និងអភិវឌ្ឍអាជីវកម្មបានក៏ពិតមែន តែវាក៏បានផ្តល់គុណវិបត្តិផងដែរ ប្រសិន បើការប្រើប្រាស់នោះមិនត្រឹមត្រូវ។

 

ការប្រើប្រាស់ហ្វេសប៊ុកអាចបញ្ជូនសារ និងទិន្នន័យបានលឿនប្រាកដ ប៉ុន្តែភាគច្រើន អាចជាព័ត៌មានមិនពិត មិនច្បាស់លាស់ និងមិនអាចយកធ្វើជាផ្លូវការបាន រហូតធ្វើឱ្យក្លាយជាព័ត៌មានបំពុលបរិយាកាសដល់ប្រព័ន្ធផ្សព្វផ្សាយអាជីពនៅក្នុងប្រទេសកម្ពុជា។​​ ស្របពេលជាមួយគ្នានេះដែរឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ដែរថា ព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុកជាព័ត៌មានពាក់កណ្តាលសម្រេច ដែលមិនអាចយកជាផ្លូវការបាន100ភាគរយទេ ដោយសារវាបានផ្តល់ព័ត៌មានលឿនពេក មិនអាចវិភាគស្ថានការណ៍បានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបន្តថា ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្តល់ព័ត៌មានលឿន ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈ និងពេលខ្លះអាចជាការដាក់ទោសមនុស្សទៀតផង។

ឯកឧត្តមលើកជាឧទាហរណ៍ថា ក្មេងស្រីជនបរទេសអាយុ 12ឆ្នាំម្នាក់ ដោយសារទុកចិត្តមិត្តភក្តិ នាងបានដោះអាវឱ្យសង្សារមើលតាមហ្វេសប៊ុក ហើយសង្សាបានយករូបនោះទៅបង្ហោះ ធ្វើឱ្យក្មេងស្រីនោះខ្មាសគេ ដូរពីសាលាពីមួយទៅសាលាអស់3ទៅ4សាលាហើយ គេនៅតែបន្តបង្ហោះរូបនោះធ្វើឱ្យនាងឈឺចិត្ត ចុងក្រោយសម្លាប់ខ្លួននៅអាយុ15ឆ្នាំ ដែលនេះជាការដាក់ទោស ធ្វើឱ្យមនុស្សស្លាប់ដោយសារការប្រើហ្វេសប៊ុកមិនបានត្រឹមត្រូវ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles