We TV Cambodia

គុណវិបត្តិនៃការទទួលទានភេសជ្ជះ(ទឹកក្រូច)

គុណវិបត្តិនៃការទទួលទានភេសជ្ជះ(ទឹកក្រូច)

មនុស្សភាគច្រើន​ មិនថាក្មេងចាស់ ប្រុសឬស្រី​​ តែងតែចូលចិត្តទទួលទានភេសជ្ជះកំប៉ុងជាច្រើនប្រភេទុដូចជា​​ កូកាកូឡា ទឹកក្រូច។ល។ ការទទួលទានជាតិស្ករក្នុងបរិមាណដ៏ច្រើន​ វាជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជម្ងឺផ្សេងៗទៀតរួមមាន៖

១,ខូចធ្មេញ៖ ស្ករ នៅក្នុងភេសជ្ជះ ចិញ្ចឹមបាក់តេរីនៅក្នុងមាត់របស់អ្នក  នៅពេលដែលបាក់តេរី បំបែកជាតិស្ករពួកវានឹងបញ្ចេញនូវផលិតផលអាស៊ីត ដែលស៊ីអេកូនៅលើធ្មេញ អាចបង្កការវិវត្តទៅជាប្រហោងធ្មេញ។

២,ឡើងទម្ងន់៖​ ការឡើងទំងន់ គឺជាលទ្ធផលនៅពេលដែលអ្នកញ៉ាំកាឡូរីច្រើននៅក្នុងខ្លួន។ ការផឹកកូកាកូឡាមួយកំប៉ុង ក្នុងមួយថ្ងៃ រយៈពេល ៤ សប្តាហ៍គឺស្មើនឹងការទទួលទានកាឡូរីបន្ថែមចំនួន ៣.៩២០។ លើសពីនេះទៅទៀត រសជាតិផ្អែម អាចនឹងជំរុញការឃ្លានអាហារដែលមានជាតិស្ករផ្សេងទៀត។

៣,ថយចុះជាតិកាល់ស្យូម៖ កាល់ស្យូម គឺជាសារធាតុរ៉ែចាំបាច់សម្រាប់ឆ្អឹងនិងធ្មេញរឹងមាំ។ ក្នុងចំនោមស្ត្រី, បញ្ហានេះ អាចនាំឱ្យមានការអភិវឌ្ឍឆ្អឹងខ្សោយ​ ឬជំងឺពុកឆ្អឹងដែលជាស្ថានភាព ដែលត្រូវបានសម្គាល់ដោយឆ្អឹងផុយនិងខ្សោយ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles