We TV Cambodia

គុណប្រយោជន៏នៃផ្លែឪឡឹក សម្រាប់សុខភាព  និងរាងកាយ

គុណប្រយោជន៏នៃផ្លែឪឡឹក សម្រាប់សុខភាព  និងរាងកាយ

ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែឪឡឹក មិនត្រឹមតែមានប្រយោជន៍ សម្រាប់កាត់បន្ថយបញ្ហាបេះដូងនិងសរសៃឈាមនោះទេ ប៉ុន្តែវាក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកបានទៀតផង។

ចំណាំថា រាល់ពេលដែលអ្នកញ៉ាំផ្លែឪឡឹក​ ​នោះអ្នកមានអារម្មណ៍ថាមានថាមពលគ្រប់គ្រាន់ភ្លាមៗឬអត់? នោះគឺដោយសារតែវាសម្បូរទៅដោយ វីតាមីន (C, B6 និង A ជាដើម) និងសារធាតុប្រឆាំងអុកស៊ីតកម្មអាស៊ីតអាមីណូច្រើនទៀត។ វីតាមីន A ជួយរក្សាសុខភាពភ្នែក និងជាអង់ទីអុកស៊ីដង់។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារស្នាមរបួស ការពារទប់ស្កាត់កោសិកាបំផ្លាញធ្មេញនិងអញ្ចាញធ្មេញ និងវីតាមីន B6 ជួយដល់មុខងារខួរក្បាល និងជួយបំលែងប្រូតេអ៊ីនទៅជាថាមពល។ ឪឡឹកមានកំហាប់ lycopene ខ្ពស់បំផុតក្នុងចំណោមផ្លែឈើឬបន្លែស្រស់ៗទាំងអស់។

សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ដែលជួយប្រយុទ្ធប្រឆាំង ជំងឺបេះដូង,ជំងឺមហារីកមួយ ជាពិសេសជំងឺមហារីកក្រពេញប្រូស្តាត។ ប្រភពដ៏អស្ចារ្យមួយនៃប៉ូតាស្យូម ជួយដល់មុខងារសាច់ដុំ និងសរសៃប្រសាទ រក្សាតុល្យភាពអេឡិចត្រូលីត្រ និងតុល្យភាពអាស៊ីដ និងជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមផងដែរ។​ ដូច្នេះដើម្បីរក្សាសុខភាពអ្នកអោយបានល្អ អ្នកគួរទម្លាប់ញុំាំផ្លែឪឡឹកអោយបានជាប្រចាំ៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles