We TV Cambodia

គុណប្រយោជន៏ជាច្រើនដែលបានមកពីការទទួលទានអង្ករសម្រូប

គុណប្រយោជន៏ជាច្រើនដែលបានមកពីការទទួលទានអង្ករសម្រូប

បច្ចុប្បន្ននេះ បាយ ត្រូវ​បានប្រជាជនខ្មែរយើង ក៏ដូចជាជាតិសាសន៏ដទៃជាង១០០ទៀត យកធ្វើ​ជា​អាហារ​គោល ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ផល​ប្រ​យោជន៍​ដែល​មាន​នៅ​ក្នុង​អង្ករ​សម្រួប​ ព្រោះ​ថា​អង្ករ​ប្រ​ភេទ​នេះ​មាន​ការ​កែ​ច្នៃ​តិច និង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​​ចិញ្ចឹម​ច្រើន​។ ដូច្នេះតើ​អង្ករ​សម្រូប​មាន​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​សុខ​ភាព​អ្នក​ញ៉ាំ?​ សម្បក​ខាងក្រៅ​របស់​អង្ករ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​រ៉ែ ច្រើន​ប្រភេទ។ សម្បក​ខាង​ក្រៅ​នេះ​ នឹង​បាត់​បង់​នៅ​ពេល​​គេ​យក​ស្រូវ​​ចូល​កែ​ច្នៃ​ក្នុង​​រោង​ម៉ាស៊ីន​​ផលិត​ជា​អង្ករ​ស ខណៈ​អង្ក​រសម្រូប​នៅ​មាន​សម្បក​ទាំងនេះ ដែល​នាំ​ឲ្យ​អង្ក​រ​សម្រូប​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​ជាង​អង្ករ​ស​។​

១.ជួយ​សុខភាព​បេះដូង

អង្ករ​សម្រូប ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ ម្យ៉ាងវិញទៀត​​ វាផ្ទុកទៅដោយ​ម៉ាញ៉េស្យូម​ខ្ពស់ ដែល​អាច​ជួយ​យើង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។

២.ជួយ​រក្សា​ទម្ងន់​

​ ដូចដែល​យើងបាន​ដឹង​រួចមកហើយ​ថា អង្ករ​សម្រូប មាន​ជាតិ​សរសៃ​ច្រើនជាង​អង្ករ​ស ហើយ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ នាំ​ឲ្យ​យើង​មិន​សូវ​ញាំអ្វី​បន្ថែម​បរិមាណ​កាឡូរី​ចូល​ក្នុង​ខ្លួន​។ ដូច​នេះ​ហើយ បើ​យើង​ប្ដូរ​ពី​ញ៉ាំ​បាយ​ពី​អង្ករ​ស មក​ជា​អង្ករ​សម្រូប នោះ​យើង​នឹង​អាច​ញ៉ាំ​អាហារ​តិច ដោយ​មិ​ន​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ផង​។

អត្ថបទដោយ៖ ពិសី

 

Related Articles