We TV Cambodia

គុណប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់សុខភាពពី ”ផ្លែននោង “

គុណប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់សុខភាពពី ”ផ្លែននោង “

ទោះ​បី​ជា​ប្រភេទ​បន្លែ​ដែល​មាន​តម្លៃ​ធូរ​ក៏​ដោយ ប៉ុន្តែ​ផ្លែ​ននោង​គឺ​ពោរ​ពេញ​ទៅ​ដោយ សារជាតិ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​រាង​កាយ​មនុស្ស។ យ៉ាងណាក្ដី មិន​មែន​អ្នក​ណា​ក៏​ដឹង​ពី​វិធី​ចម្អិន​ឲ្យ​ទទួល​បាន​លទ្ធផល​អតិបរិមា​នោះ​ឡើយ។

១. ជំនួយ​មិន​ឲ្យ​មាន​ជំងឺ​លើស​ឈាម

ននោង ៣០០​ក្រាម ផ្លែ​ប៉ោម​១​ផ្លែ ទឹក​ក្រូច​ឆ្មា ៥០​ក្រាម ស្ករ​ស​​ល្មម។ យក​គ្រឿង​ផ្សំ​ទាំង​អស់​នេះ​មក​គាប​យក​ទឹក ហើយ​លាយ​ជាមួយ​ទឹក​សុទ្ធ​ទុក​ផឹក​ជា​ប្រចាំ។ ផឹក​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ជាប់​គ្នា សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​មក​ទាប។

មិននឹកស្មានថា ននោង ជាឱសថចាប់ពីឫសដល់ចុងស្លឹក! ជួយព្យាបាលលាប់កញ្ជ្រិល  ក្អកមាន់ ក្តៅខ្លួន រលាកច្រមុះ រលាកទងសួត បញ្ចុះទឹកនោម

២. បន្ថែម​ទឹក​ដោះ​សម្រាប់​មនុស្ស​ស្រី​មាន​កូន

ននោង​មួយ​ផ្លែ​ល្មម រំងាស់​ជាមួយ​អំបិល ១០​ក្រាម។ បន្ទាប់​មក​ឲ្យ​ស្ត្រី​មាន​កូន​តូច​ផឹក​រហូត​ដល់​ពេល​ទឹក​ដោះ​ច្រើន។ ផឹក​បន្តបន្ទាប់​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​នឹង​ឃើញ​លទ្ធផល។

៣. ព្យាបាល​រលាក​បំពង់​ក

ឆាននោង

ស្លឹក​ននោង​១៥​ក្រាម បុក​ជាមួយ​អំបិល ថែម​ទឹក​បន្តិច ផឹក​ម្ដង​៥​មីលីលីត្រ ដើម្បី​ព្យាបាល​រលាក​បំពង់​ក។

៤. ព្យាបាល​ជំងឺ​ក្អក​រ៉ាំរ៉ៃ

យក​ស្លឹក​ននោង ១៥​​ក្រាម រំងាស់​ជាមួយ​អំបិល​រហូត​ដល់​ស្លឹក​ននោង​រលួយ ទុក​ឲ្យ​ត្រជាក់​ ហើយ​ផឹក​ដូច​ថ្នាំ ញ៉ាំ​ម្ដង​មួយ​ស្លាប​ព្រា ញ៉ាំ​ច្រើន​ដង​ក្នុង​១​ថ្ងៃ៕

 

ប្រែសម្រួល៖ គឹមសួ

Related Articles