We TV Cambodia

គិតមកត្រឹមពេលនេះ វិស័យទេសចរណ៍នៅក្រុងព្រះសីហនុមាន ១៩៤ គម្រោង សរុបជាទឹកប្រាក់​ ៣ពាន់លានដុល្លារអាមេរិក

គិតមកត្រឹមពេលនេះ វិស័យទេសចរណ៍នៅក្រុងព្រះសីហនុមាន ១៩៤ គម្រោង សរុបជាទឹកប្រាក់​ ៣ពាន់លានដុល្លារអាមេរិក
រូបភាពឯកសារ

គិតមកត្រឹមពេលនេះ ឆ្នេរសមុទ្រទេសចរណ៍ ខេត្ដព្រះសីហនុ កំពុងតែមានការវិនិយោគ យ៉ាងច្រើន តាមទិន្នន័យលើកឡើងរបស់ រដ្ឋបាលខេត្ដបាន ឲ្យដឹងថា មានចំនួនដល់ទៅ ១៩៤ គ្រោង សរុបជាទឹកប្រាក់ដល់ទៅ ៣ពាន់លានដុល្លារអាមេរិក។

ទិន្នន័យសរុប គិតត្រឹមតែក្នុងឆ្នាំ ២០១៩ ខេត្តព្រះសីហនុ គឺទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិចំនួន ២,២២៩,៤២៨ នាក់ (កើនឡើងជិត ៩ ភាគរយ) ក្នុងនោះ ១,៣៤៣.៦៩០ នាក់ ទៀត ជាភ្ញៀវក្នុងស្រុក (ធ្លាក់ចុះប្រហែល ៨ ភាគរយ) និង ៨៨៥.៧៩៥ នាក់ជាភ្ញៀវទេសចរបរទេស (កើនឡើង ៥២ ភាគរយ) ។

ឯកឧត្ដម កូច ចំរើន ក៏បានលើកឡើងដែរ ថាបច្ចុប្បន្នខេត្តនេះមានសណ្ឋាគារនិងផ្ទះសំណាក់ប្រមាណ ១២.០០០ បន្ទប់។

ខេត្តព្រះសីហនុមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ ២៣០ គីឡូម៉ែត្រ ​ពីរាជធានីភ្នំពេញ និង ភ្ជាប់ជាមួយផ្លូវដែកឆ្លងកាត់ខេត្តកណ្ដាលខេត្តតាកែវនិងកំពត។​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តបានផ្លាស់ប្តូរខ្លួនទៅជាតំបន់ទេសចរណ៍មិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលឧស្សាហកម្មពាណិជ្ជកម្មនិងកសិកម្មទៀតផង។

ដោយ៖ Stince

 

Related Articles