មេរោគ កូវីដ១៩ កំពុងតែបន្ដការវាយប្រហារយ៉ាងខ្លាំង មកទល់ពេលនេះនៅបណ្ដាប្រទេសជាច្រើន ដល់ទៅ១៦៥ប្រទេសបូករួមទាំងដែនដី លើពិភពលោក កំពុងតែទទួលរងការវាយប្រហា ដែលក្នុងនោះ កម្ពុជា ក៏ជាប្រទេសរងគ្រោះមួយដែរ។ កម្ពុជាខណៈពេលនេះយោងតាមរបាយការណ៍ព័ត៌មានចុះផ្សាយជាបន្ដបន្ទាប់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មានករណី ឆ្លងដល់ទៅ ៣៣ ករណីទៅហើយ ដែលករណីទាំងនោះ ស្ថិតនៅតំបន់ផ្សេៗដូចជា៖
១-រាជធានីភ្នំពេញ មានអ្នកឆ្លងវីរុសកូរ៉ូណា ៩នាក់(ខ្មែរ៥នាក់ ជនបរទេស៤នាក់)
២-ខេត្តបាត់ដំបង មានអ្នកឆ្លងវីរុសកូរ៉ូណា ៤នាក់ ជនជាតិខ្មែរ
៣-ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងវីរុសកូរ៉ូណា ៣នាក់ ជនជាតិខ្មែរ
៤-ខេត្តកែប មានអ្នកឆ្លងវីរុសកូរ៉ូណា ៣នាក់ ជនជាតិម៉ាឡេស៊ី
៥-ខេត្តកំពង់ចាម មានអ្នកឆ្លងវីរុសកូរ៉ូណា ៣នាក់ ជនជាតិអង់គ្លេសទាំងអស់
៦-ខេត្តព្រះវិហារ មានអ្នកឆ្លងវីរុសកូរ៉ូណា ២នាក់ ជនជាតិខ្មែរ
៧-ខេត្តសៀមរាប មានអ្នកឆ្លងវីរុសកូរ៉ូណា ២នាក់ ជនជាតិខ្មែរ
៨-ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងវីរុសកូរ៉ូណា ២នាក់ ជនជាតិខ្មែរ
៩-ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងវីរុសកូរ៉ូណា ២នាក់ ជនជាតិខ្មែរ
១០-ខេត្តព្រះសីហនុ មានអ្នកឆ្លងវីរុសកូរ៉ូណា ១នាក់ ជនជាតិចិន
១១-ខេត្តកំពត មានអ្នកឆ្លងវីរុសកូរ៉ូណា ១នាក់ ជនជាតិខ្មែរ
១២-ខេត្តកោះកុង មានអ្នកឆ្លងវីរុសកូរ៉ូណា ១នាក់ ជនជាតិខ្មែរ
គូសបញ្ជាក់ផងដែរថា ការរាតត្បាត មេរោគ កូវីដ១៩ លើពិភពលោក មានចំនួនសរុបដល់ទៅ ១៩៨៤១២ ករណី ដែលអ្នកស្លាប់មានចំនួន ៧៩៨៤នាក់ និងជាសះស្បើយ មានចំនួន ៨២៧៦២នាក់។
ដោយ៖ Stince
