ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២០ កម្ពុជាមិនមានករណីកូវីដវិជ្ជមានថ្មីទេ។
ក្នុងសេចក្ដីប្រកាសបានឲ្យដឹងដែរថា គិតចាប់ពីខែ មករា មកដល់ថ្ងៃ៣១ មីនា សំណាកដែលបានធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន ៥.៧៦៨ ករណី។
ក្នុងនោះដែរ ចំនួនអ្នកព្យាបាលជាសះស្បើយ មានសរុប២៥ នាក់ ដែលគិតជាភាគរយស្មើនឹង ២៣,៣៦% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់។
មកទល់ពេលនេះ មានអ្នកកំពុងសំរាកព្យាបាល សរុប ៨៤នាក់ ស្រ្តី ២៨ នាក់ និងបុរស ៥៦នាក់ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
