We TV Cambodia

គិតត្រឹមថ្ងៃ ៣១​ខែធ្នូ នេះ​ ​កម្ពុជាមានអ្នកឆ្លងកូវិដ១៩ចំនួន ៣៦៦ករណី និងជាសះស្បើយចំនួន ៣៦១នាក់

គិតត្រឹមថ្ងៃ ៣១​ខែធ្នូ នេះ​ ​កម្ពុជាមានអ្នកឆ្លងកូវិដ១៩ចំនួន ៣៦៦ករណី និងជាសះស្បើយចំនួន ៣៦១នាក់

យោងតាមរបាយការណ៏ដែលបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០​ នេះ​បានឱ្យដឹងថា មានករណីវិជ្ជមានចំនួន០២ នាក់ថ្មីបន្ថែម​ ដែលអ្នកទាំងពីរជាអ្នកដំណើរមកពីប្រទេសថៃ ដែលសំណាករបស់ស្រ្ដីទាំងពីខាងលើផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមាន។

១, ស្រ្ដីជនជាតិខ្មែរ​​ អាយុ៣៦ ឆ្នាំ មានអាស័យដ្ឋាននៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នាថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២០។

២, ស្រ្ដីជនជាតិខ្មែរ អាយុ៣៣ ឆ្នាំ​ មានអាស័យដ្ឋាននៅឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នាថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២០។

គួរជម្រាបផងដែរថា​ គិតត្រឹមថ្ងៃ ៣១​ខែធ្នូ នេះ​ ​កម្ពុជាមានអ្នកឆ្លងកូវិដ១៩ចំនួន ៣៦៦ករណី និងជាសះស្បើយចំនួន ៣៦១នាក់ ក្នុងនោះមានស្រ្ដី ០៣​នាក់ និង បុរស ០២​នាក់។

សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles