
គិតចាប់តាំងពីមេរោគ COVID-19 ផ្ទុះឡើងរហូតមកដល់ពេលនេះគឺមានរយៈពេលប្រមាណជាជាង ៣ខែមកហើយ ចំណែកឯចំនួនអ្នកឆ្លងក៏មានការកើនឡើងឥតឈប់ឈរផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ COVID-19 បានរីករាលដាលជាង ២០០ប្រទេសហើយនៅទូទាំងពិភពលោក ដែលមានអ្នកឆ្លងសរុបចំនួន ២,៩៩៤,៧៦១នាក់ និងអ្នកស្លាប់បានកើនដល់ ២០៦,៩៩២នាក់ ហើយសហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេគឺ អ្នកឆ្លងមានចំនួន ៩៨៧,១៦០នាក់ ជំណែកអ្នកស្លាប់ ៥៥,៤១៣នាក់។
មិនតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លង COVID-19 ក្នុងតំបន់អាស៊ានមានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ជាពិសេសបណ្ដាប្រទេសអាស៊ានដីកោះដូចជា សិង្ហបុរី និងឥណ្ឌូនេស៊ីជាដើម។ បើគិតមកត្រឹមព្រឹកថ្ងៃទី២៧ ខែមេសានេះ ចំនួនអ្នកឆ្លង COVID-19 ក្នុងតំបន់អាស៊ានបានកើនដល់ជិត ៤ម៉ឺនអ្នក និងអ្នកស្លាប់ចំនួន ១,៤១១នាក់ ខណៈសិង្ហបុរីឈរលេខរៀងទី១ ចំណែកកម្ពុជាស្ថិតក្នុងលេខរៀងទី៩។

១, ប្រទេសសិង្ហបុរី៖ មានអ្នកឆ្លងសរុបចំនួន ១៣,៦២៤នាក់ និងអ្នកស្លាប់ចំនួន ១២នាក់
២, ប្រទេសឥណ្ឌូនេស៊ី៖ មានអ្នកឆ្លងសរុបចំនួន ៨,៨៨២នាក់ និងអ្នកស្លាប់ចំនួន ៧៤៣នាក់
៣, ប្រទេសហ្វីលីពីន៖ មានអ្នកឆ្លងសរុបចំនួន ៧,៥៧៩នាក់ និងអ្នកស្លាប់ចំនួន ៥០១នាក់
៤, ប្រទេសម៉ាឡេស៊ី៖ មានអ្នកឆ្លងសរុបចំនួន ៥,៧៨០នាក់ និងអ្នកស្លាប់ចំនួន ៩៨នាក់
៥, ប្រទេសថៃ៖ មានអ្នកឆ្លងសរុបចំនួន ២,៩២២នាក់ និងអ្នកស្លាប់ចំនួន ៥១នាក់
៦, ប្រទេសវៀតណាម៖ មានអ្នកឆ្លងសរុបចំនួន ២៧០នាក់ (គ្មានអ្នកស្លាប់)
៧, ប្រទេសមីយ៉ាន់ម៉ា៖ មានអ្នកឆ្លងសរុបចំនួន ១៤៦នាក់ និងអ្នកស្លាប់ចំនួន ០៥នាក់
៨, ប្រទេសប៊្រុយណេ៖ មានអ្នកឆ្លងសរុបចំនួន ១៣៨នាក់ និងអ្នកស្លាប់ចំនួន ០១នាក់
៩, ប្រទេសកម្ពុជា៖ មានអ្នកឆ្លងសរុបចំនួន ១២២នាក់ (គ្មានអ្នកស្លាប់)
១០, ប្រទេសឡាវ៖ មានអ្នកឆ្លងសរុបចំនួន ១៩នាក់ (គ្មានអ្នកស្លាប់)
គូសបញ្ជាក់ផងដែរថា របាយការណ៍នេះត្រូវបានដកស្រង់ចេញពីគេហទំព័រ worldometers គិតត្រឹមម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ហើយទិន្នន័យនេះក៏អាចមានការប្រែប្រួលផងដែរទៅតាមស្ថានការណ៍ និងការវិវត្តជាក់ស្ដែងផងដែរ។
អត្ថបទដោយ៖ Nevin
