
គិតចាប់ពីត្រឹមខែមករា មកទល់ខែមីនា ដើមឆ្នាំ២០២០នេះ ប្រទេសវៀតណាមបានចំណាយថវិការ វិនិយោគទៅលើបណ្ដាប្រទេសអន្ដរជាតិ អស់ចំនួនថវិការសរុបដល់ទៅ ៤៩លានដុល្លារហើយ ដែលក្នុងចំណោមប្រទេសទាំងអស់ អាមេរិក គឺមានចំនួនច្រើនជាងគេ គឺ២០.១លានដុល្លារ ត្រូវនឹង ៤១% ចំនួនសរុប បន្ទាប់មក ប្រទេសសិង្ហបុរី មានចំនួន ១២.៨លានដុល្លារ ត្រូវនឹង ២៦% និង ទី៣ គឺប្រទេស កម្ពុជា ដែលត្រូវវៀតណាមវិនិយោគអស់ ចំនួន ៩.៥លានដុល្លារ ត្រូវនឹង១៩.៣%។
វៀតណាមបានសម្រេចបញ្ចេញទុនវិនិយោគ រាប់សិនលានដុល្លារ ទៅកាន់ប្រទេសក្រៅ ភាគច្រើន លើផ្នែក វិស័យចំណីអាហារ ការស្នាក់នៅ ដំណើរការបច្ចេកវិទ្យា និងដំណើរការវិស័យសង្វាក់នៃការផលិត ផ្សេងៗ ប៉ុន្ដែសម្រាប់ការវិនិយោគនៅកម្ពុជា ដោយផ្អែកតាមការលើកឡើងរបស់ សភាពាណិជ្ជកម្ម បានបញ្ជាក់ថា វៀតណាមបានវិនិយោគលើ ផ្នែក កសិកម្ម ព្រៃឈើ សេវាកម្មធានារ៉ាប់រង និង ផ្នែកធរនាគារ។
រដ្ឋាភិបាលកម្ពុជា និង វៀតណាម បានសន្យាគ្នាថា និងបង្កើន ការវិនិយោគឲ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ខណៈដែលសម្ដេច ហ៊ុន សែន កាលពីពេលថ្មីៗនេះ ធ្លាប់បានមានប្រសាសន៍ថា ចំណងមិត្ដភាព វិនិយោគទុនរវាងប្រទេសទាំងពីរ បានសម្រេចទំហំទឹកប្រាក់ដល់ទៅ ៥ពាន់លានដុល្លាររួចទៅហើយ កាលពីចុងឆ្នាំ២០១៩ ហើយក៏រំពឹងទុកថា និងមានការរីកចម្រើនបន្ថែមទៅទៀត ក្នុងឆ្នាំនេះ។
ក្រុមហ៊ុនកសិកម្មវៀតណាម Vietnam Rubber Group ដែលកំពុងតែដំណើរការ នៅកម្ពុជានាពេលបច្ចុប្បន្ន បានប្រកាសពីវិសាលភាពនៃគម្រោងរបស់ខ្លួន នឹងបន្ថែមការដាំដុះ ដំណាំកៅស៊ូ លើផ្ទៃដី ពី៤៧ពាន់ហិចតា ដល់ទល់ ៦៥ពាន់ ហិចតា សម្រាប់ឆ្នាំនេះ។ ស្របពេលគ្នានេះផងដែល សមាគមន៍ដំណាំកៅស៊ូវៀតណាម ក៏បានប្រកាសដែរថានឹង មានក្រុមហ៊ុន ធំរបស់វៀតណាម ចំនួន២ ដែលកំពុងតែស្វែងរក បុគ្គលិក ដល់ទៅ ១០៥០០០នាក់ ចាប់ពីឆ្នាំនេះ រហូតដល់ ឆ្នាំ ២០២១ នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន វៀតណាម Hong Anh Gia Lai Agrico បានចំណាយទុនដល់ទៅ ៤០០លានដុល្លារអាមេរិករួចទៅហើយ សម្រាប់គម្រោង ដាំដុះដំណាំ ផ្លែឈើ រួមបញ្ចូលទាំងដំណាំចេក ដែលស្ថិតនៅក្នុងទីតាំងទឹកដីខេត្ដ រតនៈគិរី ។
ដោយ៖ Stince
