We TV Cambodia

គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ កម្ពុជាមានការស្នើរសុំបង្កើតរោងចក្ររហូតដល់ ៧៧រោងចក្រឯណោះ

គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ កម្ពុជាមានការស្នើរសុំបង្កើតរោងចក្ររហូតដល់ ៧៧រោងចក្រឯណោះ
រោងចក្រនៅកម្ពុជា (ប្រភព៖ Google)

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះ​ មានការ​​ស្នើសុំបង្កើត​រោងចក្រថ្មីចំនួន ៧៧រោងចក្រ នេះបើយោងតាមការឲ្យដឹងតាមរយៈ ឯកឧត្តម​ ហេង​ សុខ​ គង់​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ហេង សុខគង់ បានគូសបញ្ជាក់ថា ជាមួយគ្នានៃការបង្កើតរោងចក្រថ្មីនេះ ក៏មានរោងចក្រចំនួន៦ ផងដែរ ដែលបានស្នើសុំបិទ ស្របពេលដែលជំងឺ COVID-19 កំពុងតែរីករាលដាលនូវទូទាំងពិភពលោក ជាហេតុធ្វើខ្វះវត្ថុធាតុដើមដើម្បី​ផលិត។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (ប្រភព៖ Google)

ឯកឧត្តម​បានបន្ថែមថា  នេះជាមោទនភាពរបស់ម្ពុជា ដែលមានការស្នើសុំបង្កើតរោងចក្រថ្មីរហូតដល់ទៅ ៧៧រោងចក្រក្នុងខណៈពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត និងរោងចក្រក្នុងប្រទេសមួយចំនួនទៀតត្រូវបានបិទដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម។ ឯកឧត្តម ក៏បានរំលឹកផងដែរថា ក្នុងពេលដែល COVID-19 កំពុងតែរីករាលដាល ហើយកម្ពុជាបានខ្វះវត្ថុធាតុដើម​ដើម្បី​​ផលិត ប្រទេសចិន​បានផ្តល់នូវវត្ថុធាតុដើម​ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅ​កម្ពុជា បើទោះបីជាវាមិនទាន់គ្រប់គ្រាន់ក៏ដោយ។

តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅនេះ ខណៈដែលកម្ពុជាកំពុងតែមានការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស និងជាពេលដែលរោងចក្រមួយចំនួនបានជួបនូវការខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិត ប្រទេសចិនបានបញ្ជូនកប៉ាល់ចំនួន១២ ដែលមានផ្ទុកនូវវត្ថុធាតុដើមសម្រាប់រោងចក្រមកឲ្យកម្ពុជាសម្រាប់ដំណើរការរោងចក្របន្តទៀតផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles