We TV Cambodia

គិតត្រឹមចុងឆ្នាំនេះកម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលអាចរកចំណូលប្រមាណ ៣៤០ លានដុល្លារ

គិតត្រឹមចុងឆ្នាំនេះកម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលអាចរកចំណូលប្រមាណ ៣៤០ លានដុល្លារ

គិតត្រឹម ៩ ខែឆ្នាំ ២០២០ កម្ពុជា អាចនាំចេញកង់ទៅកាន់ទីផ្សារអន្ដរជាតិបានជាង ១.៥ លានគ្រឿង ដែលរកចំណូលបានប្រមាណ ៣៣៩ លានដុល្លារអាមេរិក ដែលកើនឡើង ២៨ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ក្នុងនោះដែរ ការនាំចេញទៅកាន់អាមេរិកជាង ៥០០ ០០០ គ្រឿង អាឡឺម៉ង់មានចំនួន ៣៦០ ០០០ គ្រឿង ចក្រភពអង់គ្លេស ២៧០ ០០០ គ្រឿង បែលហ្ស៊ិក ១៥០ ០០០ គ្រឿង អូស្ដ្រាលី ១០០ ០០០ គ្រឿង និងប្រទេសហូឡង់ ៩០ ០០០ គ្រឿង។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឲ្យដឹងថា កំណើននៃការនាំចេញកង់របស់ កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិនេះ ពិតជាបានចូលរួមមួយចំណែកដល់សេដ្ឋកិច្ចជាតិ។

ប្រែសម្រួល៖ គឹមសួ

Related Articles