We TV Cambodia

គាំទ្រ!! ពលរដ្ឋក្នុងខេត្តសៀមរាបនាំគ្នាផលិតបំពង់បឺតធ្វើពីឫស្សី

គាំទ្រ!! ពលរដ្ឋក្នុងខេត្តសៀមរាបនាំគ្នាផលិតបំពង់បឺតធ្វើពីឫស្សី

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកវ៉ារិន ខេត្តសៀមរាប បាននាំគ្នាបង្កើតជាសហគមន៍ផលិតបំពង់បឺតធ្វើពីឫស្សី ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ និងអ្នកប្រកបអាជីវកម្ម។

លោក វ៉ន សាវ៉េត តំណាងសហគមន៍ផលិតបំពង់បឺតធ្វើពីឫស្សី បានប្រាប់ឲ្យដឹងថា ផលិតផលបំពអ់បឺតពីឫស្សីកំពុងទទួលបានការគាំទ្រខ្លាំងទាំងក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។ លោកបន្តថា បំពង់បឺតឫស្សីនេះមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជួយបង្កើតមុខរបរថ្មីក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកគំពុងជំរុញឲ្យមានការដាំឫស្សីបន្ថែមទៀត ដើម្បីជួយសម្រួលដល់ដំណើរការផលិតដោយសារបច្ចុប្បន្នសហគមន៍ផលិតបំពង់បឺតឫស្សីមានការពិបាកក្នុងការស្វែងរកវត្ថុធាតុដើមមកផលិតជាបំពង់បឺតពីខេត្តដទៃដើម្បីយកមមកផលិត។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗសហគមន៍ផលិតបំពង់បឺតពីឫស្សីអាចផលិតបានបំពង់បឺតរាប់ពាន់ដើមឯណោះ ដើម្បីផ្គត់ផ្គត់តម្រូវការទីផ្សារ ដែលកំពុងមានការគាំទ្រ និងចង់កាត់បន្ថយការប្រើប្រាស់បមពង់ផ្លាស្ទិក។

អត្ថបទដោយ៖ Nevin

Related Articles