We TV Cambodia

គម្រោងសិក្សាផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅបាវិត ត្រូវបានបញ្ចប់នឹងបង្ហាញលទ្ធផលក្នុងពេលឆាប់ៗនេះ

គម្រោងសិក្សាផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅបាវិត ត្រូវបានបញ្ចប់នឹងបង្ហាញលទ្ធផលក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន China Railway International Group Co., Ltd បង្ហាញរបាយការណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នៅ ទីស្ដីការក្រសួង។

ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ។ សម្រាប់ គម្រោងសាងសង់ផ្លូវល្បឿន​លឿន នេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រ និង ផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

រូបភាពឯកសារ តំណាង

ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេច​ថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ លើសពីនេះទៀត ក៏មានការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

ដោយ៖ Stince

Related Articles