We TV Cambodia

គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី គ្រោងនឹងបញ្ចប់ការសិក្សានៅដើមឆ្នាំក្រោយ

គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី គ្រោងនឹងបញ្ចប់ការសិក្សានៅដើមឆ្នាំក្រោយ

គម្រោងសាងសង់អាកាសយានដ្ឋានក្នុងខេត្តមណ្ឌើគិរី គ្រោងនឹងបញ្ចប់ការសិក្សានៅដើមឆ្នាំក្រោយ ពោលគឺដើមឆ្នាំ២០២១ ដែលគម្រោងនេះនឹងជួយឲ្យខេត្តភាគឦសានប្រទេសកម្ពុជាមួយនេះរីកមុខមាត់ជាងមុនផងដែរ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន ហើយយើងក៏កំពុងពិនិត្យលើលទ្ធភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តើយើងត្រូវអនុវត្តយ៉ាងម៉េច។

ការគ្រោងសាងសង់អាកាសយានដ្ឋានក្នុងខេត្តមណ្ឌលគិរីនេះដែរ គឺរដ្ឋាភិបាលមានគម្រោងចង់ផ្លាស់ប្តូរខេត្តមណ្ឌលគីរីទៅជាគោលដៅទេសចរណ៍អន្តរជាតិ និងចង់អភិវឌ្ឍខេត្តនេះឲ្យទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែបថែមទៀតផង។

សូមជម្រាបថា អាកាសយាននដ្ឋាននេះ មានទីតាំងស្ថិតក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយបន្ទាប់ពីសាងសង់រួចរាល់វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ក្នុងខេត្តនេះក៏នឹងមានភាពលេចធ្លោជាងមុនទាំងក្នុងប្រទេស និងពិភពលោកផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles