គម្រោងយក្សរបស់ក្រុមហ៊ុនជីប ម៉ុង ក្នុងការសាងសង់ផ្សារទំនើបធំៗចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃជិត ៥០០លានដុល្លារនេងត្រូវបញ្ចប់តាមការគ្រោងទុកក្នុងឆ្នាំ២០២១-២០២២ ខាងមុខនេះ។
លោក Arnaud Dufresne ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ន ជីប ម៉ុង មានផ្សារទំនើបចំនួន ២កន្លែងហើយ ខណៈគម្រោងសាងសង់ផ្សារទំនើបចំនួន ៤កន្លែងទៀតកំពុងដំណើរការ និងពន្លឿនឲ្យរួចរាល់តាមការគ្រោងទុកក្នុងឆ្នាំ២០២១ ២០២២ ខាងមុខនេះ។
ដោយឡែក ផ្សារទំនើបចំនួន ២ទីតាំងរបស់ក្រុមហ៊ុន ជីប ម៉ុង សព្វថ្ងៃនេះគឺផ្សារជីបម៉ុងណូរ៉ូម៉ល ស្ថិតនៅលើផ្លូវនរោត្តម និងមួយទៀតគឺ ផ្សារជីបម៉ុងបាក់ទូក ដែលមានទីទាំងស្ថិតនៅក្បែរសាលាបាក់ទូក។
សូមជម្រាបថា ចំពោះគម្រោងសាងសង់ផ្សារទំនើបថ្មីរបស់ ជីប ម៉ុង ទាំង ៤ទីតាំងនោះរួមមាន ជីបម៉ុងសែនសុខ, ជីប ម៉ុងផ្លូវ៥៩៨, ជីបម៉ុង ម៉េហ្គាម៉ល នៅផ្លូវ២៧១ និងចុងក្រោយគឺ ផ្សារទំនើបក្នុងគម្រោង Chip Mong Tower នៅផ្លូវសហព័ន្ធរុស្សីផងដែរ។
អត្ថបទដោយ៖ Nevin
