We TV Cambodia

គម្រោងសាងសង់ផ្លូវជាតិលេខ៣ ដែលមាន ៤គន្លងសម្រេចបានជាង៨០% ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ៣ ដែលមាន ៤គន្លងសម្រេចបានជាង៨០% ហើយ

គិតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅឆ្ពោះទៅកាន់ខេត្តកំពត​ដែលមានប្រវែង១៣៤គីឡូម៉ែត្រ សម្រេចបានប្រមាណ៨៣% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កំណាត់ផ្លូវជាតិលេខ៣ នេះផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ នេះ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ និងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះហើយ។

អត្ថបទដោយ៖ Nevin

Related Articles