We TV Cambodia

គម្រោងវិនិយោគ រមណីយដ្ឋានសេវាកម្មចម្រុះ ទឹកប្រាក់ ៧០លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្ដសៀមរាប

គម្រោងវិនិយោគ រមណីយដ្ឋានសេវាកម្មចម្រុះ ទឹកប្រាក់ ៧០លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្ដសៀមរាប

សៀមរាប៖ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា(CDC) បានសម្រេចចុះហត្ថលេខា លើគម្រោងស្នើរសុំវិនិយោគរបស់ ក្រុមហ៊ុន Angkor Wildlife & Aquarium Co Ltd ក្រោមទំហំទឹកប្រាក់ដល់ទៅជាង ៧០លានដុល្លារ អាមេរិក ស្ថិតក្នុងខេត្ដសៀមរាប។

ក្រុមហ៊ុន Angkor Wildlife & Aquarium Co Ltd បានបោះទុនទឹកប្រាក់វិនិយោគលើគម្រោង អភិវឌ្ឈន៍រមណីយដ្ឋានសេវាកម្មចម្រុះ មានចំនួនប្រមាណ ៧១,៧លានដុល្លារអាមេរិក ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយការអភិវឌ្ឈគម្រោងនេះ នឹងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។ ការអភិវឌ្ឈ​រមណីយដ្ឋានសេវាកម្មចម្រុះ បែបជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ ជម្រកអភិរក្សសត្វ និងសង់សណ្ឋាគារលំដាប់ពិភពលោកនេះ គឺជាផលិតទេសចរណ៍ថ្មី និងសំខាន់មួយទៀតរបស់កម្ពុជា សម្រាប់ ជាមេដែក ទាក់ទាញ ភ្ញៀវ ទេសចរក្រៅពីការទស្សនាប្រាសាទអង្គរវត្ត។

អង្គរសត្វព្រៃ និងអណ្តូរីខូអិលធីឌី(Angkor Wildlife & Aquarium Co Ltd) គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងកម្ពុជានិងជប៉ុនហើយកំពុងសហការជាមួយក្រុមហ៊ុនអន្តរជាតិ International Management Concept Management (ICM) ដែលបង្កើតគម្រោងគ្រប់គ្រងនិងប្រតិបត្តិការអាងចិញ្ចឹមត្រីនិងឧទ្យានសមុទ្រនៅទូទាំងពិភពលោក។

ICM បានចាប់ដៃគូជាមួយក្រុមហ៊ុន ល្បីៗលើពិភពលោក​មានដូចជា Disney, the San Francisco Academy of Sciences, Baltimore Aquarium, the Osaka Aquarium, Xcaret Park នៅ Mexico និង Loro Park of the Canary Islands ។

អត្ថបទដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *