អចលនទ្រព្យ៖ គម្រោងលំនៅឋានបែបស៊ីវីល័យ និងបែបរមណីដ្ឋានលើកដំបូងនៅកម្ពុជាសម្រេចបាន ៦៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ព្រមទាំងប្រគល់ផ្ទះជូនអតិថិជននៅក្នុងឆ្នាំ ២០២០ នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Oxley-Worldbridge។
លំនៅឋានបែបស៊ីវីល័យ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅជាប់មាត់ទន្លេមេគង្គនិង ស្ថិតនៅខាងស្តាំនៃផ្លូវជាតិលេខ ១ គ្រាន់តែធ្វើដំណើរត្រឹមតែ៥នាទីពីស្ពានទន្លេបាសាក់ និងដាក់ដំណើរការសម្រាប់ផ្តល់ជូនអតិថិជនស្នាក់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ។ លំនៅឋានជាលក្ខណៈរមណីដ្ឋានដំបូងគេនៅកម្ពុជាជាគម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេនៅកណ្តាលទីក្រុងដែលផ្តល់ជូននូវផ្ទះជាចង្កោមរួមមានវីឡាមាត់ទន្លេមាត់ទន្លេនិងកន្លែងកម្សាន្តច្រើន។
ក្នុងសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Oxley-Worldbridgeបាននិយាយថា គម្រោងលំនៅឋានThe Palms និងផ្តល់ជូននូវបណ្តុំនៃលំនៅឋានជាង២០០ និងវីឡាដ៏ប្រណិតហ៊ុំព័ទ្ធទៅដោយការដាំដើមត្នោត ដ៏ខៀវស្រងាត់ដែលគម្រោងខាងលើនេះបង្កើតឡើងដោយក្រុមហ៊ុន Oxley-Worldbridge (ខេមបូឌា) ខូអិលធីឌីដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនវើលប្រាយឡេត (ខេមបូឌា) ខូអិលធីឌីដែលជាក្រុមហ៊ុនអចលនៈទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជានិងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
The Palms ក្លាយជាគម្រោងលំនៅបែបរមណីដ្ឋានដែលបូកបញ្ចូលនូវផ្ទះបែបសហគមន៍ឯកជន។ ក្នុងនោះមាន កន្លែងទទួលភ្ងៀវ អាងហែលទឹក និងអាហារដ្ឋានប៊ីប៊ីឃ្យូ និងកន្លែងម៉ាស្សានិងកន្លែងកម្សាន្តជាច្រើនទៀត។
សូមជម្រាបថា ទំហំលំនៅឋាន និងរីឡារីសត របស់ The Palmsគឺសាងសង់ឡើងក្រោមទំហំចាប់ពី ៣៧៧ ម៉ែត្រក្រឡាដល់ ១០៨៦ ម៉ែត្រការ៉េដែលធ្វើឱ្យគម្រោងThe Palms ក្លាយជាគំរូដ៏អស្ចារ្យនៃការរស់នៅបែបរមណីយដ្ឋានប្រណីត។ លំនៅឋាន និងវីឡាប្រភេទរីសតរបស់The Palms នឹងក្លាយជាកន្លែងជួបជុំ ការគយគន់ទេសភាពពេលរាត្រី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ជាពិសេស អតិថិជនអាចដើរលេងកម្សាន្តតាមមាត់ទន្លេមេគង្គ។
ជាថ្មីម្តងទៀតសេចក្តីប្រកាសព័ត៍មានដដែលនេះបានបញ្ជាក់ថាគម្រោងរបស់ដឹផាម(The Palms) គឺជួយអតិថិជនដែលធ្វើដំណើរទៅបានលឿន ដែលអតិថិជននិងប្រជាជនអាចធ្វើដំណើរបានយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញតាមរយៈមហាវិថីព្រះនរោត្តមព្រះមុនីវង្សនិងមហាវិថីហ៊ុនសែន។ ហើយទីតាំងមួយទៀត គឺនៅជិតនឹងផ្សារទំនើបធំបំផុតក្នុងទីក្រុងនេះគឺផ្សារទំនើបអ៊ីអនម៉ល ៣ ដែលបើកនៅឆ្នាំ ២០២៣ បានផ្តល់ឱ្យអ្នករស់នៅក្នុងគម្រោងThe Palmsពិតជាទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេអាចចង់បាននិងទទួលបានការគយគន់ទេសភាពមាត់ទន្លេបានយ៉ាងល្អប្រសើរ។
សូមជម្រាបថា ក្រុមហ៊ុនOxley-Worldbridge បានសាងសង់គម្រោងចំនួន២រួចមកហើយដែលទទួលបានជោគជ័យនៅក្នុងរាជធានីភ្នំពេញដូចជា The Bridge និង The Peak ៕
ដោយ៖ ឧត្ដម