We TV Cambodia

គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE នឹងបង្ហាញវត្ដមានលើ ៦០ ម៉ែត្រ លើទំហំផ្ទៃដី ៨៨ ០០០ម៉ែត្រការ៉េ

គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE នឹងបង្ហាញវត្ដមានលើ ៦០ ម៉ែត្រ លើទំហំផ្ទៃដី ៨៨ ០០០ម៉ែត្រការ៉េ

ក្រុមហ៊ុន អចលនទ្រព្យ លំនៅដ្ឋានប្រណីត Daline Property Development Co.,LTD បានបង្ហញនូវគម្រោង THE RESIDENCE កំពុងតែបោះជំហាន លើទីតាំងយ៉ាងរឹងមាំ​ និងសក្ដានុពល តាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ហើយក៏នឹងសម្រេចបើកលក់គម្រោងជាផ្លូវការរបស់ខ្លួន ចាប់ពីថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ។

THE RESIDENCE កំពុងតែបង្ហាញពីគម្រោងរបស់ខ្លួន ដែលមានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥៧៤ផ្ទះ ឈលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ ។ ម្យ៉ាងវិញទៀត គម្រោងនេះ ស្ថិតក្នុងតំបន់ដែលគៀកនឹងគម្រោងផ្សារ ទំនើប AEON Mall 3 បូករួមទាំង ទីតាំងហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។

បើតាមការព្យាករណ៍របស់អ្នកជំនាញលើវិស័យអចលនទ្រព្យនាពេលខាងមុខ ក្នុងរយៈពេល៥ឆ្នាំ តំបន់នេះនឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម ដោយមិនអាចប្រកកែកបាន។

ដោយ៖ Stince

Related Articles