We TV Cambodia

គម្រោងផ្លូវ១ខ្សែ ទទឹង៣០ម៉ែត្រ បណ្តោយជាង៥គីឡូម៉ែត្រនឹងកាត់បន្ថយភាពកកស្ទះចរាចរណ៍

គម្រោងផ្លូវ១ខ្សែ ទទឹង៣០ម៉ែត្រ បណ្តោយជាង៥គីឡូម៉ែត្រនឹងកាត់បន្ថយភាពកកស្ទះចរាចរណ៍

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែកាលពីព្រឹកមិញនេះ ។ មហាវិថីនេះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មក សម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។

ក្នុងពិធីបើកដំណើរការ ក៏មានវត្ដមាន ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹងស្ថាបនាឱ្យរួចរាល់ក្នុងរយៈពេល៦ខែទៀត។

គម្រោងនៃការស្ថាបនាមហាវិថីមួយខ្សែនេះ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ សម្រាប់ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែនេះ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេ ខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។

ដោយ៖ Stince

Related Articles