We TV Cambodia

គម្រោងបំលែងថាមពលសំរាមនៅកម្ពុជា ត្រូវជាប់គាំងដោយសារបញ្ហាមួយចំនួន

គម្រោងបំលែងថាមពលសំរាមនៅកម្ពុជា ត្រូវជាប់គាំងដោយសារបញ្ហាមួយចំនួន

គម្រោងបំលែងសំរាម ឬកាកសំណល់ទៅជាថាមពលអគ្គិសនីដំបូងបំផុតនៅកម្ពុជា ត្រូវបានជាប់គាំងដោយសារតែបញ្ហាមួយចំនួន ដូចជាតម្លៃ និងទំហំនៃការវិនិយោគ។ នេះបើយោងតាមការលើកឡើងរបស់ លោក វ៉ិ​ច ទ័​រ​ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល។

លោក វ៉ិ​ច ទ័​រ​ហ្សូ​នា បានមានប្រសាសន៍ថា ការបំលែងកាកសំណល់ទៅជាថាមពល គឺត្រូវការ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បំបែក​កាកសំណល់​ចម្រុះ​នាពេល​បច្ចុប្បន្ននេះ ដែលវាទាមទារឲ្យមានការវិនិយោគយ៉ាងធំ និងធ្វើឲ្យថ្លៃដើមមានតម្លៃខ្ពស់។

លោក​បន្តថា អគ្គិសនី​កម្ពុជាគ្មាន​លទ្ធភាព​ទិញ​អគ្គិសនី​ក្នុងតម្លៃ ០.៧ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​នោះទេ ដែលនេះតម្រូវឲ្យមានការ​សិក្សាបន្ថែមទៀត​ពី​លទ្ធភាព​នៃ​គម្រោង​បំ​លែង​កាកសំណល់​ទៅជា​ថាមពល​អគ្គិសនី។ ប៉ុន្តែលោកថា បច្ចុប្បន្នកាកសំណល់ក្នុងរាជធានីភ្នំពេញមានប្រមាណ ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើគម្រោងនេះសម្រេចបាន នោះរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងស្អាត លែងជាទីតាំងចាក់សំរាមទៀតហើយ។

សូមជម្រាបថា សព្វថ្ងៃប្រទេសសមាជិកអាស៊ានជាច្រើន ​បានធ្វើការ​វិនិយោគ​ក្នុងការ​បំ​លែង​កាកសំណល់​ទៅជា​ថាមពល​អគ្គិសនី​រួចរាល់​ហើយ ខណៈដែល​ប្រទេស​កម្ពុជា​និង​ឡាវ​មាន​សក្តានុពល​ក្នុងការ​ប្រើប្រាស់​ថាមពល​វា​រី​អគ្គិសនី​សម្រាប់​ប្រភព​ថាមពល​»​។​

អត្ថបទដោយ៖ Nevin

Related Articles