We TV Cambodia

គម្រោងបើក 7-Eleven នៅកម្ពុជាត្រូវផ្អាកបណ្ដោះអាសន្ន ដោយសារកូវីដ១៩

គម្រោងបើក 7-Eleven នៅកម្ពុជាត្រូវផ្អាកបណ្ដោះអាសន្ន ដោយសារកូវីដ១៩

គម្រោងបើកហាងលក់រាយ 7-Eleven នៅកម្ពុជា ត្រូវផ្អាកជាបណ្ដោះអាសន្នសិន ដោយសារការរីករាលដលកូវីដ១៩ ហើយគម្រោងនៃការបើកក្នុងប្រទេសឡាវក៏ត្រូវផ្អាកដូចគ្នាដែរ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនមេ CP All ដែលទទួលខុសត្រូវក្នុងការបើកសិទ្ធិអាជីវកម្មក្នុងប្រទេសទាំង២ នេះ។

លោក Kriengchai Boonpoapichart អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP All បានឲ្យដឹងថា ក្រុមហ៊ុន CP All ទទួលបានសិទ្ធិក្នុងការបើកហាងលក់រាយ 7-Eleven ក្នុងប្រទេសកម្ពុជា និងឡាវរយៈពេល ៣០ឆ្នាំ ប៉ុន្តែដោយសារកូវីដ១៩ ទើបក្រុមហ៊ុនត្រូវផ្អាកគម្រោងនេះសិន ហើយបន្ទាប់ពីកូវីដស្ងប់ស្ងាត់ទៅវិគ ក្រុមហ៊ុននឹងដំណោះរការគម្រោងនេះបន្តទៀត។

 

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ 7-Eleven មានសាខានៅទូទាំងពិភពលោកសរុបចំនួនជាង ៧០,០០០សាខា ហើយគ្រាន់តែក្នុងប្រទេសថៃមួយប៉ុណ្ណោះ 7-Eleven មានសាខារហូតដល់ ១២,២២៥សាខា ប៉ុន្តែសម្រាប់កម្ពុជា ដែលជាប្រទេសជាប់នឹងថៃដែរនោះ គឺមិនទាន់មានសាខាមួយនៅឡើយទេ។

អត្ថបទដោយ៖ Nevin

Related Articles