We TV Cambodia

គម្រោងបង្កើតរោងចក្រ ដែលមានទុនវិនិយោគប្រមាណ 5,6លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

គម្រោងបង្កើតរោងចក្រ ដែលមានទុនវិនិយោគប្រមាណ 5,6លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន BOEEY GARMENT CO., LTD. ដែលមានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិកត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរកាលពីម្សិលមិញនេះ។

ទីតាំងបង្កើតរោងចក្រថ្មី (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើមានទីតាំងស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាចបង្កើតការងារដល់ប្រជាជនកម្ពុជាបានចំនួន ១,៦៤៨នាក់ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles