We TV Cambodia

គម្រោងបង្កើតរោងចក្រផលិតថង់យួរ ដែលនឹងបង្កើតការងារជាង ១ពាន់កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

គម្រោងបង្កើតរោងចក្រផលិតថង់យួរ ដែលនឹងបង្កើតការងារជាង ១ពាន់កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន MULTIWIN TEXTILE (CAMBODIA) CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទ (ការពារបរិស្ថាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ទីតាំងបង្កើតរោងចក្រផលិតថង់យួរ (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្រផលិតថង់យួររបស់ក្រុមហ៊ុនខាងលើមានទំហំវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន ១,០១៣កន្លែងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles