We TV Cambodia

គម្រោងធំៗចំនួន១៦គម្រោងក្រោមទឹកប្រមាណ ២ពាន់លានដុល្លារប្រាក់កំពុងស្នើរសុំទៅកាន់រាជរដ្ឋាភិបាល

គម្រោងធំៗចំនួន១៦គម្រោងក្រោមទឹកប្រមាណ ២ពាន់លានដុល្លារប្រាក់កំពុងស្នើរសុំទៅកាន់រាជរដ្ឋាភិបាល

ដោយ៖ឧត្តម

CDC៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពិនិត្យពិភាក្សាលើមតិសុំការពិនិត្យសម្រេចពីរាជរដ្ឋាភិបាលនូវសំណើវិនិយោគ ធំៗចំនួន១៦គម្រោង ក្នុងនោះត្រូវចំណាយទុនវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។
កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំដោយលោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូល តែមួយ»ដើម្បីធ្វើការផ្តល់ជូននូវការវិនិយោគគម្រោងចំនួន១៦ រួមទាំងផ្សារទំនើបអ៊ីអនទី៣ផងដែរ។

សូមជម្រាបជូនថាគម្រោងទាំង១៦គម្រោងម្ចាស់វិនិយោគត្រូវស្មើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហើយបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចយល់ព្រមនោះគឹគម្រោងទាំងអស់នេះអាចចាប់ផ្តើមបានហើយ។ គម្រោងទាំង១៦នេះរួមមាន៖

១៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគ សរុបចំនួន ១៨លានដុល្លារអាមេរិក។
២៖ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងបន្ទះសូឡា មានចំនួន២គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបចំនួន ១៨លានដុល្លារអាមេរិក។
៣៖ គម្រោងវិនិយោគសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានចំនួន៤គម្រោង ក្នុងគម្រោងទុនវិនិយោគ សរុបចំនួន ១៨៤៣លានដុល្លារអាមេរិក ក្នុងនោះសណ្ឋាគារថ្កាក់ផ្កាយ៥ ចំនួន ៣៦០០បន្ទប់ (នៅភ្នំពេញ មានចំនួន ២.១០០បន្ទប់ និងនៅខេត្តព្រះសីហនុមានចំនួន ១៥០០បន្ទប់)។
៤៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យអគ្គិសនីចំនួន២គម្រោង ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យកម្លាំង៣០មេហ្គាវ៉ាត់ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ៍ ក្នុងគម្រោង ទុន វិនិយោគសរុបចំនួន ១០០លានដុល្លារអាមេរិក។
៥៖ គម្រោងផ្គុំដំឡើងរថយន្ត គ្រឿងចក្រ និងឧបករណ៍ផ្សេងៗ មានចំនួន១គម្រោង ក្នុងគម្រោងទុនវិនិយោគសរុប ចំនួន ៦ដុល្លារអាមេរិក។
៦៖ គម្រោងលើវិស័យផ្សេងៗទៀត ដូចជារោងចក្រផលិតចំណីសត្វ រោងចក្រផលិតឥដ្ឋ រោងចក្រផលិតនំ និង ស្ករគ្រាប់ មានចំនួន៣គម្រោង ក្នុងគម្រោងទុនវិនិយោគសរុបចំនួន ២០ដុល្លារអាមេរិក។

ក្រៅពីការពិភាក្សាលើសំណើវិនិយោគទាំង១៦គម្រោងខាងលើនេះ អង្គប្រជុំ «ច្រកចេញ-ចូល តែមួយ» ក៏បាន ពិនិត្យពិភាក្សាលើសំណើសុំកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់វិស្សមកាលឆ្នេរសមុទ្រតារាសាគរ ខេត្តកោះកុង ផងដែរ៕

Related Articles