We TV Cambodia

គម្រោងថាមពលអគ្គិសនីថ្មី នៅខេត្ដកណ្ដាល នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈពេលនេះ

គម្រោងថាមពលអគ្គិសនីថ្មី នៅខេត្ដកណ្ដាល នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈពេលនេះ
រូបភាពឯកសារ

គម្រោងសាងសង់ស្ថានីផលិតថាមពលអគ្គិសនីមួយកន្លែង ស្ថិតនៅក្នុងស្រុកល្វាអែម​ខេត្ដកណ្ដាល ត្រូវបានផ្អាក និងមិនអាចសម្រេចបានគម្រោងដំបូងរបស់ខ្លួន​ដែលគ្រោងនឹង បញ្ចេញថាមពលអគ្គិសនីក្នុងឆ្នាំនេះ ខណៈដែលត្រូវរងផលប៉ះពាល់នឹងការ រាតត្បាត​មេរោគ កូវីដ១៩។

ស្ថានីផលិតអគ្គិសនីមួយកន្លែងនេះ ត្រូវបានចុះកុងត្រាជាមួយក្រុមហ៊ុនសាងសង់របស់ចិន ដែលមានទំហំទឹកប្រាក់ដល់ទៅ ៣៣៨លានដុល្លារអាមេរិក ក្រោមកម្ចីរបស់រដ្ឋាភិបាល ហើយគម្រោងនេះ នឹងត្រូវបានកំណត់ថានឹងបញ្ចប់ ហើយអាចបញ្ចេញថាមពល ដល់អ្នកប្រើប្រាស់​ក្នុងរាជធានីភ្នំពេញ ក្នុងខែឧសភា ខាងមុខ​។ គម្រោងនេះបានចាប់ផ្ដើមសាងសង់ កាលពិខែ តុលា ឆ្នាំ២០១៩។

ស្ថានីផលិតអគ្គិសនីមួយនេះអាចមានសមត្ថភាពផលិតបាន ថាមពលដល់ទៅ ៤០០មេហ្គាវ៉ាត់​ដោយ ប្រើថាមពលប្រេង នឹងអាចផ្គត់ផ្គង់បានគ្រប់គ្រប់ក្នុងទីក្រុងភ្នំពេញ។

លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល បានថ្លែងថា គម្រោងបញ្ចប់​ស្ថានីអគ្គិសនីនេះ​នឹងសម្រេចបញ្ចេញថាមពល ក្នុងឆមាសទី១ នៅខែឧសភាខាងមុខ ប៉ុន្ដែដោយសារតែមានការរាតត្បាតនៃមេរោគ កូវីដ១៩ គម្រោងត្រូវបានព្យូរមួយរយៈ។

លោកបានបន្ដទៀតថាទោះបីជាការផ្គត់ផ្គង់ថាមពលបន្ថែម ៤០០ មេហ្គាវ៉ាត់នឹងខកខានដល់រដូវប្រាំងក៏ដោយ ក៏រដ្ឋាភិបាលបានត្រៀមជាមុននូវប្រភពថាមពលផ្សេងៗ ទៀតដើម្បីបំពេញនូវតម្រូវការដែលកំពុងកើនឡើង។ យើងអាចពឹងផ្អែកលើទំនប់វារីអគ្គិសនី ដែលត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នទាំងយប់ទាំងថ្ងៃ។ ហើយមានប្រភពផ្សេងទៀតដូចជារោងចក្រថាមពលធ្យូងថ្មថាមពលពន្លឺ ព្រះអាទិត្យជាដើម។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *