We TV Cambodia

គម្រោងដែលត្រៀមសាងស់និងបើកការដ្ឋាននឹងត្រូវផ្អាកដំណើរការខណះវីរ៉ុស កូរ៉ូណាថ្មី

គម្រោងដែលត្រៀមសាងស់និងបើកការដ្ឋាននឹងត្រូវផ្អាកដំណើរការខណះវីរ៉ុស កូរ៉ូណាថ្មី

គ្រប់គម្រោងការដ្ឋានសាងសង់ដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា និងត្រូវផ្អាកដំណើរ ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។

បើយោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ មីនា ឆ្នាំ ២០២០នេះបានថ្លែងថា គ្រប់គម្រោងការដ្ឋានសាងសង់ដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា និងត្រូវផ្អាកដំណើរ ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19 នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។

ប្រភពសារព័ត៍មានក្នុងស្រុកបានលើកឡើងជុំវិញប្រសាសន៍ សម្តេច ហ៊ុន សែនថា៖« ផ្អាក គម្រោងការដ្ឋានសាងសង់នេះ ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា»។

ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា ៖« នាថ្ងៃទី៩នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធអោយប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់ តភ្ជាប់ពីផ្លូវខេត្តបាត់ដំបង ទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ»។

សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយ ក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយ អោយ Covid-19 ទៅផុតសិន » ។

ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីការយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជា នៅពេលនេះ គឺ ការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ ដូច្នេះ ត្រូវធ្វើការកាត់កងគ្នាពីវិស័យផ្សេងៗ មកជួយទ្រទ្រង់វិស័យ សុខាភិបាល ជាមុនសិន»៕

 

Related Articles