We TV Cambodia

គម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ ហួរ ឆេង​ស៊ីម

ភ្នំពេញ៖ ល្ខោនខោល បានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌវប្បវធម៌អរូបីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដូច្នេះ ថ្ងៃនេះគឺជាថ្ងៃដែលល្ខោនខោលមានអាយុកាល១ឆ្នាំ ចំពោះការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌវប្បវធម៌អរូបីនៃមនុស្សជាតិ។

នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ ​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​ ​បាន​អនុម័ត​យល់ព្រម​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិតាម​សេច​ក្តី​សម្រេច​Decision13.COM.10.a.3។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីឆ្នាំ២០១៨។

ការដាក់បញ្ជូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ជាផ្នែកមួយដែលធ្វើឲ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ដូច្នេះ កូនខ្មែរគ្រប់រូបគួរតែចូលរួមថែរក្សាការពារ និងលើកតម្កើងវប្បធម៌ជាតិខ្លួនឲ្យបានរីកចម្រើនតទៅមុខទៀត៕

Related Articles