We TV Cambodia

គន្លឹះ ៥ ដើម្បីមានជំនាញនិយាយជាសាធារណៈកាន់តែប្រសើរ

គន្លឹះ ៥ ដើម្បីមានជំនាញនិយាយជាសាធារណៈកាន់តែប្រសើរ

គ្រាន់តែគិតអំពីការនិយាយជាសាធារណៈ ដែលមានមនុស្សជាច្រើន ដែលមានអារម្មណ៍ថា ភ័យ​ ញ័រដៃញ័រជើង សម្លេងញ័រ ហើយអាចធ្វើអោយខ្លួនរបស់អ្នកបែកញើសនៅពេលដែលឡើងនិយាយជាសាធារណៈម្ដងៗ។ គន្លឹះ ៥ យ៉ាងដើម្បីអភិវឌ្ឍជំនាញនិយាយជាសាធារណៈ៖

១.​ ការភ័យ ជារឿងធម្មតា! ប៉ុន្ដែអ្នកត្រូវអនុវត្ដ នឹងរៀបចំជាមុន!

នរណាៗក៏ភ័យដែរ នៅពេលដែលយើងត្រូវនិយាយនៅចំពោះមុខមនុស្សជាច្រើន។​ ហើយនៅពេលនិយាយជាសាធារណៈ​ កុំយល់ថាអ្នក នឹងធ្វើមិនបានល្អ ឬធ្វើឱ្យខ្លួនឯងបាត់បង់ភាពជឿជាក់លើខ្លួនឯង។ វិធីល្អបំផុតដើម្បីជំនះការថប់បារម្ភគឺត្រូវរៀបចំ និងចំណាយពេលដើម្បីកត់ចំណាំចំណុចរបស់អ្នកឱ្យច្រើនដង។

រូបភាពតំណាង

២. ស្គាល់ទស្សនិកជនរបស់អ្នក សុន្ទរកថារបស់អ្នកគឺនិយាយអំពីពួកគេមិនមែនអ្នកទេ

មុនពេលអ្នកចាប់ផ្តើមការនិយាយសូមពិចារណាថាតើសារនេះនឹងត្រូវនិយាយទៅកាន់នរណា។ រៀនអំពីអ្នកស្តាប់ឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ វានឹងជួយអ្នកក្នុងការជ្រើសរើសពាក្យពេចន៍នៅក្នុងការនិយាយ កម្រិតពត៌មានដែលនិងចែកចាយទៅអ្នកស្ដាប់របស់អ្នក និងពាក្យពេចន៍លើកទឹកចិត្ត។

រូបភាពតំណាង

៣.រៀបចំសម្ភារៈរបស់អ្នកឱ្យមានលក្ខណៈមានប្រសិទ្ធភាពបំផុត ដើម្បីសំរេចគោលបំណងរបស់អ្នក

បង្កើតក្របខ័ណ្ឌសម្រាប់សុន្ទរកថារបស់អ្នក។ សរសេរប្រធានបទ គោលបំណងទូទៅ គោលបំណងជាក់លាក់ គំនិតកណ្តាល និងចំណុចសំខាន់ៗ។ ត្រូវប្រាកដថាចាប់យកចំណាប់អារម្មណ៍របស់ទស្សនិកជនក្នុងរយៈពេល ៣០ វិនាទីដំបូង។

រូបភាពតំណាង

៤.មើលពីមតិយោបល់ត្រឡប់របស់អ្នកស្ដាប់ និងសម្របខ្លួនទៅនឹងវា

រក្សាការយកចិត្តទុកដាក់លើទស្សនិកជន។ ស្ទាបស្ទង់ពីប្រតិកម្មរបស់ពួកគេកែសំរួលសាររបស់អ្នក និងរក្សាភាពបត់បែន។

៥.សូមឱ្យបុគ្គលិកលក្ខណៈរបស់អ្នកនៅជាមួយអ្នក

ធ្វើជាខ្លួនអ្នក អ្នកនឹងបង្កើតភាពជឿជាក់បានកាន់តែប្រសើរប្រសិន បើបុគ្គលិកលក្ខណៈរបស់អ្នកលេចឡើងហើយទស្សនិកជនរបស់អ្នកនឹងជឿជាក់លើអ្វីដែលអ្នកត្រូវនិយាយប្រសិនបើពួកគេអាចមើលឃើញអ្នកជាមនុស្សពិត ។

រូបភាពតំណាង

ប្រែសម្រួល ៖ គឹមសួ

Related Articles