We TV Cambodia

គន្លឹះ ៣យ៉ាង ជួយឲ្យអ្នកមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា

គន្លឹះ ៣យ៉ាង ជួយឲ្យអ្នកមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា

មនុស្សគ្រប់គ្នាមិនថាអ្នកណានោះទេ សុទ្ធតែជួបបញ្ហាដូចគ្នា ដោយគ្មានអ្នកណាម្នាក់អាចជៀសផុតបានឡើយ គ្រាន់តែអ្នកខ្លះជួបបញ្ហាតិច ឬច្រើន តូច ឬធំប៉ុណ្ណឹងឯង។ ប៉ុន្តែ បញ្ហាអាចកាន់តែធំ ឬកាន់តែតូច វាអាស្រ័យលើសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់អ្នក បើអ្នកមានសមត្ថភាពខ្ពស់ មានវិធីសាស្ត្រត្រឹមត្រូវ មិនថាអ្នកជួបបញ្ហាធំប៉ុណ្ណា ពិបាកប៉ុណ្ណានោះទេ អ្នកនៅតែអាចដោះស្រាយវាបានយ៉ាងងាយស្រួល។

ដោយឡែក មនុស្សមួយចំនួនដែលពុំសូវមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ពួកគេនឹងកាន់តែស្មុគស្មាញ ដោយសារកាន់តែធំទៅ និងពិបាកទៅ ព្រោះគេដោះស្រាយមិនចេញ និងចេះតែបណ្ដោយពេលឲ្យហួសទៅៗពីមួយថ្ងៃ ទៅមួយថ្ងៃ។ បើអ្នកមិនសូវជំនាញ​ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាទេ ថ្ងៃនេះ We TV Cambodia នឹងប្រាប់គន្លឹះ ៣យ៉ាងដែលងាចជួយអ្នកក្នុងការបង្កើនសមត្ថភាពដោះស្រាយបញ្ហាបាន៖

១, ជ្រើសរើសបញ្ហា៖ បញ្ហាដែលអ្នកជួបអាចមានច្រើនក្នុងពេលតែមួយ ដូច្នេះអាចគួរជ្រើសបញ្ហាណាដែលសំខាន់ និងបន្ទាន់មុន ឬរើសយកបញ្ហាដែលស្រួលបំផុតមកដោះស្រាយមុនក៏បាន ព្រោះនៅពេលអ្នកដោះស្រាយបញ្ហាតូចអស់ អ្នកនឹងឃើញយល់ថា ខ្លួនឯងបានដោះស្រាយបញ្ហាច្រើនហើយ ហើយវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ធូរទ្រូង និងមានកម្លាំងចិត្តក្នុងការដោះស្រាយបញ្ហាផ្សេងៗបន្តទៀតផងដែរ។

២, បំបែកបញ្ហា៖ អ្នកគួរបំបែកបញ្ហាឲ្យតូច ឬជាដំណាក់កាល ដើម្បីមានភាពងាយស្រួលក្នុងការដោះស្រាយ រួចចាប់ផ្ដើមរកដំណោះស្រាយម្ដងមួយដំណាក់កាលៗ ធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថា មិនសូវស្មុគស្មាញនោះទេ ហើយអ្នកក៏ចាប់ផ្ដើមមានកម្លាំងចិត្តក្នុងការដោះស្រាយបញ្ហា ដែលអ្នកជួបផងដែរ។

Now or Later with Red Marker

៣, កុំពន្យាពេល៖ រាល់ពេលដែលអ្នកជួបបញ្ហា អ្នកត្រូវរកពេលដោះស្រាយវាជាបន្ទាន់ និងខំឲ្យអស់ពីលទ្ធភាព មិនត្រូវពន្យាពេលចាំស្អែក ឬលើកទៅពេលក្រោយនោះទេ ព្រោះបញ្ហាខ្លះវាកាន់តែរីកធំទៅតាមពេលវេលាដែលអ្នកទុកវាចោល ហើយបញ្ហាថ្មីក៏នឹងអាចកើនមកជាបន្តបន្ទាប់ទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles