We TV Cambodia

គន្លឹះ៥ ចំណុចគួរដឹង ពេលប្រើ Public WIFI អោយមានសុវត្ថិភាព

គន្លឹះ៥ ចំណុចគួរដឹង ពេលប្រើ Public WIFI អោយមានសុវត្ថិភាព

នាពេលបច្ចប្បន្នបច្ចេកវិទ្យាកាន់តែទំនើបៗ ហើយការប្រើអ៊ីនធឺណេតជាគោលចំបងហើយសំខាន់សម្រាប់ដំណើរការការងាររាល់ថ្ងៃ។ ការប្រើអ៊ីនធឺណេតតាមសាធារណៈគឺមានភាពងាយស្រួលហើយគ្រោះបំផុត មកធ្វើតាមវិធីខាងក្រោមនេះដើម្បីកុំឲ្យជនគ្មានបំណងមិនល្អឆ្លៀតឆក់យកទិន្នន័យផ្ទាល់ខ្លួនអ្នកបាន៖

How to Stay Safe on Public WiFi: 4+ Essential Security Tips

១. កុំបញ្ជូលព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកនៅពេលប្រើ Public WIFI

សូមជៀសវាងប្រើប្រាស់ ឬបញ្ជូលព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មាន ករណីធនាគារ ព័ត៌មានអំពីអត្តសញ្ញាណ គណនីអ៊ីម៉ែល ឬអសយដ្ឋានរបស់អ្នកជាដើម។

២. ប្រើបណ្តាញឯកជននិម្មិតVPN(Virtual Private Network)

លោកអ្នកអាចប្រើVPN ដើម្បីចូលទៅកាន់វេបសាយដែលត្រូវបានហាមឃាត់(Block)  ហើយអ្នកក៏អាចលាក់អត្តសញ្ញាណរបស់អ្នកបាននៃសកម្មភាពរបស់អ្នកពីការឃ្លាំមើលពីជនណាម្នាក់នៅលើPublic WIFI និងអត្ថប្រយោជន៍ជាច្រើនទៀត។

៣. ប្រើSSL ពេលភ្ជាប់បណ្តាញ

ករណីដែលអ្នកមិនមានVPNប្រើប្រាស់ អ្នកក៏នៅតែអាចបន្ថែមស្រទាប់ការពារមួយទៀតបានដែរដើម្បី encrypt connectionរបស់អ្នក។

៤. ទិញគម្រោងទិន្នន័យគ្មានដែនកំណត់សម្រាប់ទូរស័ព្ទ(Unlimited data plan)

ប្រសិនអ្នកត្រូវការប្រើអុីធឺណែតស្ទើរតែគ្រប់ពេលនោះ សូមពិចារណាទិញគម្រោងទិន្នន័យអុីធឺណែតគ្មានដែនកំណត់ ឬគម្រោងណាមួយដែលអ្នកគិតថាគ្រប់គ្រាន់ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក ដើម្បីជៀសវាងការប្រើប្រាស់ Public WIFI ដែលគ្មានសុវត្ថិភាព។

៥. បិទការចែករំលែក(Turn off Sharing)

នៅពេលអ្នកភា្ជប់ឧបករណ៍របស់អ្នកទៅកាន់អុីធឺណែតតាមហាងកាហ្វេ នៅតាមផ្លូវ  ឬនៅព្រលានយន្តហោះ អ្នកត្រូវការចែករំឡែកឯកសារនៅលើឧបករណ៍របស់អ្នក(Turn off File sharing)។

ប្រែសម្រួល៖ គឹមសួ

Related Articles