We TV Cambodia

គន្លឹះ៤ យ៉ាងអាចឱ្យអ្នកចូលចិត្តអានសៀវភៅ!

គន្លឹះ៤ យ៉ាងអាចឱ្យអ្នកចូលចិត្តអានសៀវភៅ!

មនុស្សយើង មិនមែនសុទ្ធតែចូលចិត្តអានសៀវភៅគ្រប់គ្នាទេ។ មានមនុស្សមួយចំនួន និយមការអាន រហូតឃុំខ្លួនឯងនៅក្នុងបន្ទប់សិក្សា ឬបណ្តាល័យ ជាដើម។ ឯមនុស្សមួយចំនួនទៀត គ្រាន់តែចាប់ផ្តើមកាន់សៀវភៅ លើកយកមកមើល ឬអាន មិនបានប៉ុន្មាននាទីផង ភ្នែកចាប់ផ្តើមទន់ទៅៗ រកកលងងុយគេង ស្ងាបបិទមាត់មិនជិតផង ក៏មានដែរ។

គន្លឹះខាងក្រោមអាចជួយឱ្យអ្នកចូលចិត្តអានសៀវភៅ ៖

១. អានតាមចំណង់ចំណូលចិត្ត :

ប្រភពៈ Google

ចាប់ផ្តើមអាន ទៅតាមផ្នែកនៃសៀវភៅ អ្វីដែលអ្នកចូលចិត្ត និងចង់អាន។ ជាការល្អ ប្រសិនបើអ្នក មិនទម្លាប់អានពីមុនមក គួរចាប់ផ្តើមអាន ជាមួយនឹងសៀវភៅប្រលោមលោក វានឹងធ្វើឱ្យអ្នកជក់នឹងការអាន ជាក់ជាពុំខាន។

២. ដឹងពីប្រភេទសៀវភៅត្រូវអាន :

ប្រភពៈ Google

ត្រូវដឹងថា តើខ្លួនចង់អានប្រភេទសៀវភៅមួយណា? ជាប្រភេទអ្វី? សៀវភៅស្រាវជ្រាវ ឬប្រលោមលោក? ត្រូវជ្រើសរើសសៀវភៅដែលអ្នកចង់ និងចូលចិត្តបានហើយ។

៣. ចង់ដឹងចង់យល់ :

អ្នកជាមនុស្សចូលចិត្តផ្នែកវិទ្យាសាស្ត្រ ឬក៏ចូលចិត្តផ្នែក សេដ្ឋកិច្ច ឬមិនថាផ្នែកអ្វីនោះទេ អ្នកគួរស្វែងរកចម្លើយ តាមផ្នែកដែលអ្នកចូលចិត្ត ចង់ដឹងពីន័យក្នុងសៀវភៅនោះ​ ហើយព្យាយាមរកកំហុសឆ្គងរបស់សៀភៅ។

៤. រកកន្លែងអាន ឱ្យត្រឹមត្រូវ :

ប្រភពៈ Google

ត្រូវដឹងថា អ្នកជាអ្នកចូលចិត្តបរិយាកាសបែបណា ស្ងាត់ទើបអានបាន ឬមួយ ក៏អានកន្លែងណា ក៏បានដែរ។ ពេលអាន មិនគួរដេកអានឡើយ ព្រោះវានឹងនាំឱ្យអ្នកខ្ជិល ឬដេកលក់ បានយ៉ាងងាយ។​ ប្រសិនបើអ្នកនិយមស្ដាប់តន្រ្តី ពេលដែលកំពុងអានអាចកាន់បន្ថយភាពតានតឹង ឬស្ត្រេស ថែមទៀតផង៕

អត្ថបទៈ សាន គឹមសួ

Related Articles