We TV Cambodia

គន្លឹះទាំង ៥ ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ !

គន្លឹះទាំង ៥ ដើម្បីគ្រប់គ្រងមុខជំនួញជោគជ័យ !
រូបភាពតំណាង

ពេលនិយាយដល់រឿងជោគជ័យ​អ្នកត្រូវគិតដល់សុភាសិតមួយឃ្លាគឺ អាយុកាលមនុស្សមានកំណត់ ប៉ុន្តែសមិទ្ធផលនៃជីវិតសម្រេចលើមនុស្សម្នាក់ៗ។ រឿងមុខជំនួញ គឺគ្រប់ក្រុមហ៊ុនសុទ្ធតែមានកម្រិតនៃការគ្រប់គ្រង​ដើម្បីជោគជ័យ ។

១/ ត្រូវហ៊ានសម្រេចចិត្ត ទោះជាបែបណាក៏ដោយ

ការគ្រប់គ្រងមុខជំនួញមួយដែលចំណាយពេលច្រើនពេកដើម្បីសម្រេចចិត្តជារឿងដែលខាតបង់ធនធានណាស់។ ការអូសបន្លាយពេលសម្រេចចិត្តបានត្រឹមតែបង្កើតភាពអន្ទះសារនិងការភ័យខ្លាចចំពោះបរាជ័យតែប៉ុណ្ណោះ។

រូបភាពតំណាង

២/ ប្រែក្លាយខ្លួនទៅជាឧស្សាហកម្មទាំងមូល មិនត្រឹមតែធ្វើជាផ្នែកមួយតូចឡើយ

យើងកំពុងតែរស់នៅក្នុងពិភពលោកដែលប្រែប្រួល ដូច្នេះវាជាកំហុសធំមួយក្នុងការសម្លឹងមើលតែផលប្រយោជន៍នៃទីផ្សារដែលមានស្រាប់ជាជាងស្វែងរកមធ្យោបាយពង្រីកទីផ្សារ។ ដូច្នេះបើអ្នកជាសហគ្រិន មិនត្រូវខ្លាចក្នុងការបង្កើតផ្លូវដោយខ្លួនឯងទេ កុំចាំតែដើរតាមគេ។

រូបភាពតំណាង

៣/​ មិនត្រូវស្ទាក់ស្ទើរក្នុងការកែប្រែទិសដៅឡើយ

ការកំណត់ដំណើរការអាចជួយកំណត់គោលដៅនិងធ្វើឱ្យក្រុមហ៊ុនមួយបង្កើតរចនាសម្ព័ន្ធដោយខ្លួនឯងបាន។ ដូច្នេះដំណើរការដែលល្អគឺមិនមែនជាដំណើរការដែលកំណត់ជាក់លាក់ពេកទេ តែជាដំណើរការដែលត្រូវតែមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្តែង។

រូបភាពតំណាង

៤/ គិតឱ្យហួសពីផលចំណេញ

គោលដៅរបស់ក្រុមហ៊ុនគួរតែឆ្លុះបញ្ចាំងអ្វីដែលមានជម្រៅជាងផលចំណេញនិងការខាតបង់។ ដូច្នេះក្រុមហ៊ុនត្រូវតែកំណត់តួនាទីខ្លួនឯងក្នុងសង្គមមនុស្សធ្វើយ៉ាងណាឱ្យគោលដៅនោះធំហួសពីការធ្វើដើម្បីតែប្រយោជន៍មនុស្សមួយក្រុមតូច។

រូបភាពតំណាង

៥/ កុំខ្លាចរបស់ដែលមិនមាន

អារម្មណ៍ខ្លាចធ្លាក់នៅពេលឈរលើចំណុចចុងបំផុតនៃទីខ្ពស់ណាមួយប្រៀបបានទៅនឹងអារម្មណ៍មិនភ័យខ្លាចចំពោះភាពមិនច្បាស់លាស់ក្នុងមុខជំនួញ។ នេះក៏ជាកម្លាំងម្យ៉ាងដែលនៅពីក្រោយការបោះជំហានរបស់គ្រប់ពាណិជ្ជកម្មទាំងអស់ទៅរកភាពរីកចម្រើន។

រូបភាពតំណាង

ប្រែសម្រួល ៖ គឹមសួ

Related Articles