We TV Cambodia

គន្លឹះក្នុងការបំបាត់អាការៈឈឹធ្មេញនៅផ្ទះបែបងាយៗ

គន្លឹះក្នុងការបំបាត់អាការៈឈឹធ្មេញនៅផ្ទះបែបងាយៗ

ជំងឺ​ឈឺធ្មេញ ​អាចកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រី។ ​ការឈឺធ្មេញ វាធ្វើ​ឲ្យ​មាន​ភាព​ល្ហិតល្ហៃ​អស់កម្លាំង ​ដែល​បណ្តាល​មក​ពី​អាការៈ​ឈឺ​ចុកចាប់​ខ្លាំង​រហូត​ទទួលទាន​អ្វី​មិន​បាន។ ​ករណី​នេះ​វា​កើតឡើងស្ទើរតែ​ញឹកញាប់​ទៅ​ហើយ ដែល​អ្នក​ចាំបាច់​ត្រូវ​ជួប​ទន្តពេទ្យ​ដើម្បីពិភាក្សារអំពីបញ្ហាធ្មេញ​លោក​អ្នក​​មាន​រន្ធ ឬ​ប្រហោង ពុក​ធ្មេញ ជំងឺ​អញ្ចាញធ្មេញ ឬ​ក៏​អាប់​សែ ។ ហេតុ​ដូច្នេះ​ប្រសិនជា​លោក​អ្នក​មិន​ទាន់​មាន​ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​នោះ ​ចូរ​ព្យាយាម​ព្យាបាល​វា​នៅផ្ទះ​ដោយ​ខ្លួនឯង​បណ្តោះអាសន្ន​ដើម្បី​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់ ។​ ខាងក្រោមនេះជាវិធីដែលលោកអ្នកអាចសាកល្បងបាននៅផ្ទះ៖

,ដុសធ្មេញ​ ​ប្រើសំឡីសម្អាតធ្មេញរបស់​អ្នក​ឲ្យ​ស្អាត​ពិសេស​នៅ​កន្លែង​ដែល​​ឈឺ​ចុកចាប់ ។ វា​គឺជា​ការ​ចាំបាច់​មួយ​នៅ​ក្នុង​ការ​ជម្រះ​ចេញ​នូវ​កាក​សំណល់​អាហារ​ដែល​មាន​ស្អិត​ជាប់​ជុំវិញ​កន្លែង​បង្ក​បញ្ហា​នាំ​ឲ្យ​ឈឺធ្មេញ​ ។

ខ្ពុលមាត់៖​ ចាក់ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​លាយ​អំបិល​ម៉ត់​មួយ​ស្លាបព្រា​កាហ្វេ បន្ទាប់មកយក​ទឹក​នោះ​ខ្ពុរមាត់​។ ធ្វើ​បែប​នេះ​វា​នឹង​ជួយ​ផ្សះ​នៅ​ត្រង់​តំបន់​ដែល​បង្ក​បញ្ហា​ឬ​មាន​ក្លិនមិនល្អ ហើយ​ថែម​ទាំង​អាច​លាង​ជម្រះ​នូវ​កាក​សំណល់​អាហារ​ដែល​ជាប់​នៅ​លើ​ធ្មេញ​ទៀត​ផង ។

៣-​ត្រាំ​សំឡី​ក្នុង​ប្រេង​បំបាត់​ការ​ឈឺចាប់ (Clove oil) ​ជា​ពពួក​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​នៅ​មាន​លក់​នៅ​តាម​ឱសថស្ថាន​នានា ។ ប្រេង​នោះ​នឹង​ស្រូប​ចូល​ទៅ​ក្នុង​ធ្មេញ និង​បរិវេណ​អញ្ចាញធ្មេញ​ជួយ​បន្សាប​ការ​ឈឺ​ចុកចាប់ ។

ព្យាយាម​សាកល្បង​លើ​វិធី​ព្យាបាល​ទាំងនោះ ​ប្រសិនជា​ការ​ឈឺធ្មេញ​របស់​លោក​អ្នក​នៅ​តែ​មិន​ទាន់​បាត់ ។ លោក​អ្នក​ក៏​អាច​យក​ទឹកកក​មក​ស្អំ​ដោយ​ផ្ទាល់ ​លើ​ធ្មេញ​ឬ​ថ្ពាល់​ខាងក្រៅ​ត្រង់​កន្លែង​ដែល​ធ្មេញ​ឈឺ​ក៏​បាន​ដែរ ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles