We TV Cambodia

គន្លឹះក្នុងការបំបាត់ការឈឺចង្កេះដោយខ្លួនឯង

គន្លឹះក្នុងការបំបាត់ការឈឺចង្កេះដោយខ្លួនឯង

ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាកើតឡើងដោយសារតែ ខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។ មនុស្សស្ទើរតែគ្រប់គ្នា ចំណាយពេលវេលាច្រើន ក្នុងការអង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ និងរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង និងចង្កេះញឹកញាប់ផងដែរ។


វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖
១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ
២. ការម៉ាស្សាថ្នមៗទៅលើចង្កេះ
៣. តាំងសមាធិ
៤. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
៥. ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា
៦. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ
៧. ទិញពូកគេងដែលមានគុណភាព ហើយអាចការពារអ្នកពីការឈឺខ្នងឈឺចង្កេះ។


យ៉ាងណាមិញវិធីសាស្រ្ដខាងលើ គ្រាន់តែជាគន្លឺះក្នុងការបំបាត់អាការៈនៃជម្ងឺនេះតែប៉ុណ្ណោះ។ ក្នុងករណីដែលសាកល្បងហើយនៅតែមិនធូរស្បើយ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះអំពីជម្ងឺនេះ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles