We TV Cambodia

គណៈសង្ឃនាយក ចេញថេរដីកាប្រកាសផ្អាកបុណចូលឆ្នាំ ជូនដល់ព្រះចៅធិការវត្តទូទាំង២៥ រាជធានីខេត្ត

គណៈសង្ឃនាយក ចេញថេរដីកាប្រកាសផ្អាកបុណចូលឆ្នាំ ជូនដល់ព្រះចៅធិការវត្តទូទាំង២៥ រាជធានីខេត្ត

ដោយ៖ពេជ្រ

ភ្នំពេញ៖ គណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញថេរដីកាជូនដល់ព្រះមេគណ ព្រះគ្រូអនុគណ​ ព្រះចៅអធិការវត្តទូទាំង២៥ រាជធានីខេត្ត ស្ដីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុននេះ។​

ដោយយល់ថា ករណីជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈម និងបង្ករហានីភ័យខ្ពស់ដល់សុខភាពសាធារណៈ និងអាយុជីវិតមនុស្សជាតិ ដូចនេះដើម្បីជាការឆ្លើយតប គណៈសង្ឃនាយក សូមផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នំាប្រពៃណី ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃ១៣ ដល់១៦ មេសា ឆ្នាំ២០២០ ដើម្បីចៀសវាងកុំឲ្យមានការប្រមូលផ្ដុំមនុស្សម្នាច្រើន៕

 

Related Articles