We TV Cambodia

គណៈកម្មការ អឺរ៉ុប សម្រេចកិច្ចព្រមព្រាងទីផ្សារអាជីវកម្មសេរី ជាមួយវៀតណាម

គណៈកម្មការ អឺរ៉ុប សម្រេចកិច្ចព្រមព្រាងទីផ្សារអាជីវកម្មសេរី ជាមួយវៀតណាម

គណៈកម្មការអឺរ៉ុបបានសម្រេចចិត្ដយល់ព្រម ចុះហត្ថលេខា អនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ​រវាង​ទីផ្សារអឺរ៉ុបនិង​វៀតណាម​។ កិច្ចព្រមព្រាងនេះគ្រោងនឹងត្រូវបានធ្វើឡើង ដាក់បញ្ចូលជាធរមាន​ក្នុងឆ្នាំ២០២០ ដោយផ្អែកទៅលើការរាប់បញ្ចូល ការផ្ដល់កិច្ចយល់ព្រមទៅនឹងការគោរពច្បាប់ ដោយប្រទេសវៀតណាម។ កិច្ចព្រមព្រៀងអាជីវកម្មសេរីនេះ​ នឹងផ្ដល់អត្ថប្រយោជន៍ទៅលើចរន្ដនៃការនាំចេញ នាំចូល ទំនិញរវាង ដៃគូប្រទេស ភាគីទាំងពីរដោយការកាត់បន្ថយពន្ធស្ទើតែទាំងអស់។ ​សេចក្ដីសម្រេចនេះត្រូវបានមើលឃើញថា មានការកំណត់ត្រឹមត្រូវ​ និងធានាឲ្យបាន នូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងស្របច្បាប់លើការអភិវឌ្ឍប្រកបដោយចីរភាពពោលគឺការគោរពសិទ្ធិការងារ ការការពារបរិស្ថាន និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

លោក​ Phil Hogan សមាជិកសហភាពអឺរ៉ុប បានមានប្រសាសន៍ថា​ កិច្ចព្រមព្រាងដែលបានសម្រេចនេះ ពិតបង្ហាញនូវសក្ដានុពលសេដ្ឋកិច្ចយ៉ាងធំ ហើយក៏ជាជោគជ័យមួយសម្រាប់ ប្រជាជនវៀតណាម ទាំងអស់ មិនថា វិស័យកសិកម្ម កម្មករ និងផ្នែកជំនួញជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធានាឲ្យបាននូវការពង្រឹងគោលការណ៍ នៃការផលិតគឺល្អប្រសើរ។​ វៀតណាម ក៏បានកែរទម្រង់ និងពង្រឹងនូវ​ស្ថានភាពច្បាប់ការងារ​រួចស្រេចទៅហើយ។

ប្រទេស វៀតណាមនឹងលុបចោលពន្ធនាំចូលទំនិញជាបណ្តើរ ៗ ក្នុងរយៈពេល ១០ ឆ្នាំ ដែលទំនិញនាំចេញពីសហភាពអឺរ៉ុបសំខាន់ៗ មានដូចជាឋ​ ឱសថ សារធាតុគីមី ឬគ្រឿងម៉ាស៊ីន ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មក៏មានកំណត់លក្ខខ័ណច្បាស់លាស់ ដើម្បីសម្រួលដល់បញ្ហានៃការមិនយកពន្ធលើវិស័យរថយន្ដក្នុងប្រទេសវៀតណាម កន្លងមក និង ការផ្ដល់មកវិញនូវការការពារផលិតផល ដូចជាអាហារ និងភេសជ្ជៈបែបអ៊ឺរ៉ុបចំនួន ១៦៩ ប្រភេទផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles