We TV Cambodia

គណៈកម្មការអឺរ៉ុបនឹងសម្រេចជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជា ៥ថ្ងៃខាងមុខ

គណៈកម្មការអឺរ៉ុបនឹងសម្រេចជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជា ៥ថ្ងៃខាងមុខ

ភ្នំពេញ៖ សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍របស់ខ្លួន មកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ និងទុករយៈពេល១ខែ ដើម្បីឲ្យភាគីកម្ពុជា ធ្វើការឆ្លើយតប។ កម្ពុជាក៏បានឆ្លើយតប ជាលទ្ធផលសហភាពអឺរ៉ុប ក៏ធ្វើសេចក្តីសម្រេចចិត្តមួយ ជ្រើសរើសថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០២០ ថាតើគួរត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ឬយ៉ាងណា។

កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងបី មានដូចឡាវ ភូមា ក្នុងតំបន់អាស៊ី ដែលត្រូវទទួលបានការ អនុគ្រោះពន្ធ EBA លើវិស័យនាំចេញទំនិញទៅកាន់ទីផ្សារ អឺរ៉ុប។ ប្រទេសកម្ពុជា អាចនាំចេញទំនិញគ្រប់យ៉ាងចូលទៅកាន់ទីផ្សារអ៊ឺរ៉ុប​ លើកលែងតែ គ្រឿងសព្វាវុធ តែប៉ុណ្ណោះ។ ហេតុដូច្នេះ ប្រសិនជា ការចេញសេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើង ក្រោមការព្រមព្រាង​សម្លេងគាំទ្រពីបណ្ដា ប្រទេសសមាជិកក្នុងថ្ងៃ១២ ខាងមុខ ប្រសិនជាត្រូវដកមែន នោះកម្ពុជា​ត្រូវនាំចេញទំនិញ​ទៅកាន់ផ្សារអឺរ៉ុប ដោយបង់ពន្ធពេញតម្លៃដែលបានកំណត់។​ ប៉ុន្ដែប្រសិនក្នុងកំលុងពេល សេចក្ដីសម្រេចមួយ ត្រូវបាន មានការប្រឆាំងពីបណ្ដាសមាជិក នោះកម្ពុជា នឹងត្រូវទទួលរងត្រឹមតែការព្យួរទុក ត្រឹមរយៈ ពេល៦ខែបន្ដពីសេចក្ដីសម្រេច។​

កម្ពុជាទំនងជានឹងរងការកំរាមកំហែងលើសេដ្ឋកិច្ចប្រសិន ជាប្រព័ន្ធអនុគ្រោះពន្ធពិតជាត្រូវបាន ដកពិតមែន ព្រោះបច្ចុប្បន្ន ប្រទេសកម្ពុជា ក៏ត្រូវបានពឹងផ្អែកវិស័យស្សាហកម្ម ដែលកន្លងមកអាចនាំចេញបានទៅកាន់ទីផ្សារអឺរ៉ុប។

កម្ពុជាទំនងជាប៉ះពាល់ខ្លះដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ប្រហែលជាង២០ភាគរយ ដែលស្មើនឹងទឹកប្រាក់ ចំនួន៥០០លានដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយលើបញ្ហានេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកទទួលបានក្រៅផ្លូវការ។

អត្ថ​បទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

 

Related Articles