We TV Cambodia

ខ្វះទំនុកចិត្តមែនទេ? សាកល្បង ៥វិធីនេះអាចជួយអ្នកបាន

ខ្វះទំនុកចិត្តមែនទេ? សាកល្បង ៥វិធីនេះអាចជួយអ្នកបាន
រូបភាពតំណាង

ដោយ៖ស្រីពេជ្រ

ការរស់នៅក្នុងជីវិតមួយ ខណៈពេលដែលអ្នកមិនប្រាកដអំពីសមត្ថភាពនិងចំណេះដឹងរបស់អ្នក វាជាដើមចមនៃការខកចិត្តនិងបរាជ័យ។ អ្នកត្រូវជឿជាក់លើខ្លួនអ្នកមុនអ្នកណាៗទាំងអស់ ព្រោះទំនុកចិត្តនិងអារម្មណ៍គឺជាតម្រូវការជាមុនគេដើម្បីទទួលបានជោគជ័យ។

.ការតុបតែងខ្លួន៖

ដើម្បីទទួលបានទំនុកចិត្តអ្នកត្រូវយកចិត្តទុកដាក់លើការតែងខ្លួន ការស្លៀកពាក់ជាដើម។ បើនិយាយទៅ ការស្លៀកពាក់ពិតជាជួយបង្កើនំនុកចិត្តបានមួយកម្រិតដែរ ព្រោះថាអ្នកមិនបានចំណាយពេលខ្វល់ចិត្តនឹងការមើលលើ មើលក្រោមពីភ្នែកអ្នកដទៃ។

. នៅឱ្យឆ្ងាយពីភាពអវិជ្ជមាន៖

ចៀសបានចៀសទៅ ចំពោះយករឿងអវិជ្ជមានដាក់ខ្លួននោះ ព្រោះវាមិនចំណេញសោះឡើយ។ គំនិតនិងអារម្មណ៍អវិជ្ជមាន បានទាញទម្លាក់ភាពជឿជាក់របស់អ្នកដោយមិនដឹងខ្លួន។​

.ត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជា៖

ដូចពាក្យមួយឃ្លានិយាយថា«មានតែភាពប្រែប្រួលទេ ដែលមិនប្រែប្រួល» មានន័យថាគ្រប់យ៉ាងនៅលើលោកនេះវាអាចប្រែប្រួលមិនទៀតទាត់បានគ្រប់ពេល។ ដូច្នេះហើយ អ្នកគួរតែត្រៀមចិត្តសម្រាប់រឿងរ៉ាវមួយចំនួនដែលអាចនឹងកើតឡើងដោយយថាហេតុ។ 

.ចងចាំរឿងល្អៗ ៖

នៅពេលណាដែលអ្នកកំពុងឆ្លងកាត់គ្រាលំបាក អ្នកគួរតែរកនឹករឿងរ៉ាវណាដែលល្អៗ អនុស្សាវរីយល្អ ជំនួសអោយការចងចាំមិនល្អ។ នោះទំនុកចិត្តរបស់អ្នកប្រាកដជានឹងកើនឡើងនៅពេលដែលអ្នកមានតែរឿងល្អៗក្នុងខ្លួន។

៥. កុំបាត់បង់ក្តីសង្ឃឹម៖

ការបរាជ័យគឺជាផ្នែកមួយនៃជីវិតជោគជ័យ នៅពេលដែលអ្នកទទួលយកវា វានឹងនាំមកនូវការអភិវឌ្ឍនិងភាពជោគជ័យសម្រាប់អ្នក។ ដូច្នេះ កុំបាត់បង់ក្តីសង្ឃឹម ព្រោះមិនមានហេតុផលណាដែលអ្នកត្រូវចុះចាញ់ទេ បើអ្នកនៅមានជីវិត៕​

Related Articles