We TV Cambodia

ខ្មែរជួយខ្មែរ!! សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសមាជិកជួយទិញស្រូវសើមពីប្រជាពលរដ្ឋ

ខ្មែរជួយខ្មែរ!! សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសមាជិកជួយទិញស្រូវសើមពីប្រជាពលរដ្ឋ

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ទឹកជំនន់បានវាយលុកខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនបានលិចលង់ ហើយស្រែចំការស្ទើរតែទាំងស្រុងត្រូវបានរងការខូចខាត ដែលបានបង្ករជាផលវិបាកយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវ​ អង្ករ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ធ្វើការ​អំពាវនាវ​ដល់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឲ្យ​ជួយ​ទិញ​ស្រូវ​សើម​ពី​ប្រជាកសិករ​ ក្នុង​តម្លៃ​សមរម្យ​ឲ្យ​អស់​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​ឧកញ៉ា​ ​សុង សារ៉ន​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានប្រាប់ឲ្យដឹងថា ​សមាជិក​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ចូលរួម​ទិញ​ស្រូវ​យ៉ាង​សកម្ម​ពី​ប្រជាកសិករ​ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​នានា​ ប្រកប​ដោយ​ក្រម​សីលធម៌​ ដោយ​មិន​មាន​ការ​ឆ្លៀត​ឱកាស​បង្អាប់​ ឬ​ទំលាក់​តម្លៃ​អ្វី​ទាំង​អស់​។

 

សូមជម្រាបថា ខេត្តដែលទទទួលរងការលិចលង់ខ្លាំងជាងគេ គឺខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលខេត្តទាំង២ នេះ ជាខេត្តដែលមានការដាំដុះស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយក៏មានប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles