We TV Cambodia

ខ្មាសគេ​ដោយសារមានធេ្មញលឿង មែនទេ? តោះមកសាកល្បងវិធីបែបងាយៗទាំងនេះ

ខ្មាសគេ​ដោយសារមានធេ្មញលឿង មែនទេ? តោះមកសាកល្បងវិធីបែបងាយៗទាំងនេះ

​គ្មាននរណាម្នាក់​​ដែល​មិន​ចង់​បាន​ធ្មេញ​ស​ស្អាត​គ្មាន​ពណ៌​លឿង​ នោះទេ​? ប្រសិនបើ​អ្នក​ចង់បាន​ធ្មេញ​ស​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​អស់​ច្រើន ហើយ​មិន​ប៉ះពាល់​អ្វី​ចំពោះ​សុខភាព​នោះ ចូរ​សាកល្បង​រូបមន្ត​តាមបែប​ធម្មជាតិ​ ​ខាងក្រោម​នេះ ៖
១. ម្សៅ Baking soda និង​អំបិល​៖​ ​លាយ​ម្សៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​​ដូច​ធម្មតា​ជាការ​ស្រេច​។ ​

២. ម្សៅ Baking Soda និង​ប្រេងដូង​៖ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ៨ ស្លាបព្រា​កាហ្វេ​និង​ប្រេងដូង​សុទ្ធ ៨ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​ប្រើប្រាស់​ជា​ថ្នាំដុសធ្មេញ​ដូច​ពេល​ធម្មតា​។​

៤. ទទួលទាន​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​៖​ ព្រោះជាតិ​ទឹក​ ជួយ​សម្អាត​ធ្មេញ​​​ និង​កំណកកំបោរ ក៏ដូចជា​បាក់តេរី​ដែលនាំឱ្យ​ធ្មេញ​លឿង​ផងដែរ​។ ការ​ទំពារ​បន្លែ​ផ្លែឈើ​ស្រួយៗ​ក្រោយពេលបរិភោគ​អាហារ​ ជួយ​បង្កើន​ការផលិត​ទឹកមាត់​ ​ដែល​កម្ចាត់​កំទេចកំទី​ជាប់​ធ្មេញ​និង​ជាតិ​អាស៊ីត​គ្រោះថ្នាក់​៕

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles