We TV Cambodia

ខ្ទេចអស់ហើយ!! ដំណាំជាង ៤ពាន់ហិកតាក្នុងខេត្តប៉ៃលិនបានខូចខាតដោយសារទឹកជំនន់

ខ្ទេចអស់ហើយ!! ដំណាំជាង ៤ពាន់ហិកតាក្នុងខេត្តប៉ៃលិនបានខូចខាតដោយសារទឹកជំនន់

គិតមកទល់ពេលនេះ មានរយៈពេលជាង ១០ថ្ងៃមកហើយ ដែលទឹកជំនន់បានវាយប្រហារខេត្តមួយក្នុងប្រទេសកម្ពុជា ពិសេសក្នុងខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ និងខេត្តមួយចំនួនទៀត រួមនឹងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ ដែលបានបង្ករការខូចខាតផ្ទះសម្បែង និងដំណាំរបស់កសិកររាប់ពាន់ហិកតា។

យោងតាមការប្រកាសរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន ក្នុងពេលចុះពិនិត្យស្ថានភាពប៉ះពាល់ដោយគ្រោះទឹកជំនន់ ខូចខាតលើដំណាំកសិកម្ម​ក្នុងខេត្តប៉ៃលិន​ បានឲ្យដឹងថា ផ្ទៃដីដាំដុះប៉ះពាល់ប្រមាណចំនួន ៤,៧៤៨ហិកតាបានខូចខាតដោយគ្រោះទឹកជំនន់ ដោយខូចខាតទាំងស្រុងប្រមាណចំនួន ៥៥១ហិកតា។

ក្រៅពីនោះ ដំណាំដំឡូងមីប៉ះពាល់លើផ្ទៃដីប្រមាណចំនួន ៣,៤៥២ហិកតា​ ខូចខាតប្រមាណចំនួន ៣១២ហិកតា​ ដំណាំពោតក្រហមផ្ទៃដីប៉ះពាល់ប្រមាណចំនួន ១,១៤៥ ហិកតា ខូចខាតប្រមាណចំនួន ១៦៤ហិកតា​។

អត្ថបទដោយ៖ Nevin

Related Articles