We TV Cambodia

ខែកត្តិកហើយ! កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក ព្រោះកូនតូចៗងាយប្រឈមនិងជំងឺទាំងនេះ

ខែកត្តិកហើយ! កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក ព្រោះកូនតូចៗងាយប្រឈមនិងជំងឺទាំងនេះ

​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​ មិនថា​កូន​ក្មេង ឬមនុស្ស​ចាស់ឡើយ ​គឺងាយ​នឹង​ឈឺ​ដូចគ្នា ចំណែក​អ្នក​ពេញ​កម្លាំង​ចាប់ពី ១៨-៤០ ឆ្នាំ​ក៏​ជួប​ដែរ គ្រាន់តែ​មិន​ច្រើន​ដូច​វ័យ​ទាំង​២នេះ។ ដូច្នេះ ម៉ាក់ប៉ាគ្រប់រូប​​គួរ​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​កូន​តូច​កាន់តែ​ខ្លាំង ព្រោះ​កូន​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ ឬ​អាលែកហ្ស៊ី​ជាមួយ​អាកាស​ធាតុ និង​ធូលី​ដី​ដែល​តោង​ជាប់​នឹង​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់។ លោក​បន្ត​ទៀត​ថា បើ​កូន​តូច​នៅ​ក្នុង​ផ្ទះ គួរ​កម្រិត​ម៉ាស៊ីន​ត្រជាក់ ឬ​ផ្អាក​ប្រើ ដោយ​ងាក​មក​បើក​ទ្វារ ឬ​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល ឬ​កុំឲ្យ​ហប់ ព្រោះ​អាកាសធាតុ​ត្រជាក់​ពី​ក្រៅ​អាច​ជ្រាប​ចូល​ផ្ទះ​ធ្វើឲ្យ​ត្រជាក់​ល្មម​ហើយ។

ចំពោះ​កូន​ទើប​កើត ត្រូវ​នៅ​កន្លែង​មាន​សីតុណ្ហភាព​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ចន្លោះ​ពី ២០ ទៅ ២៣ អង្សាសេ ហើយ​អាកាសធាតុ​ពេល​នេះ​អាច​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​លើ​គ្រឿង​ម៉ាស៊ីន។ ដូចនេះ​ក្នុង​រដូវ​រងា​នេះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ​កុំ​គួរ​ចេញ​ក្រៅ​ដែល​មាន​ខ្យល់​ខ្លាំង ហើយ​បើ​នៅ​ក្នុង​ផ្ទះ ក៏​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​យូរ​ពេក​ដែរ។

អត្ថបទដោយ៖ ពិសី

Related Articles