We TV Cambodia

ខេត្ត ២ទៀត កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

ខេត្ត ២ទៀត កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

កាលពីម្សិលមិញនេះ ខេត្តឧត្តរមានជ័យទើបនឹងបានប្រកាសពីការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ហើយនៅថ្ងៃទី២៣ នេះដែរ ខេត្តចំនួន ២ទៀតរួមមាន ខេត្តតាកែវ និងខេត្តត្បូងឃ្មុំក៏បានប្រកាសពីការកំណត់បែបនេះដែរ។

ការប្រកាសនេះដែរ គឺរដ្ឋបាលខេត្តទាំង២ នឹងកំណត់យកតំបន់មួយចំនួនដើម្បីធ្វើជាតំបន់ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី២៤ ខែធ្នូ ពោលគឺនៅថ្ងៃស្អែកនេះហើយ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តទាំង២ ពីការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ។

អត្ថបទដោយ៖ Nevin

Related Articles