ទៅបីជាពេលនេះពិភពលោកពុំទាន់រកឃើញថ្នាំ ឬវ៉ាក់សាំងសម្រាប់ទប់ស្កាត់ជំងឺ COVID-19 ក្ដី ប៉ុន្តែយើងសង្កេតឃើញថា មួយរយៈចុងក្រោយនេះកម្ពុជាយើងទទួលបានការវិនិយោគច្រើនគួរឲ្យកត់សម្កាល់ ដោយកាលពីសប្ដាហ៍មុន ក្រុមហ៊ុន Hyundai Camko Motor បានប្រកាសបើកដំណើរអាគារតាំងលក់រថយន្តរបស់ខ្លួនដែលរួមបញ្ចូលផ្នែកសេវាកម្ម និងការផ្តត់ផ្គង់ គ្រឿងបន្លាស់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា «យើងមានសេចក្តីរីករាយណាស់ ដែលបានបើកដំណើរការអាគារតាំងលក់ថ្មីក្នុងខេត្តសៀមរាបនេះ ហើយយើងជឿជាក់ថា ការដាក់ដំណើរការនេះនឹងក្លាយជាផ្នែកមួយក្នុងការជំរុញផ្នែកទេសចរណ៍ និងវិស័យឯកជនមួយចំនួនផងដែរ។
គុសបញ្ជាក់ផងដែរថា Hyundai គឺជាក្រុមហ៊ុនផលិត និងលក់រថយន្តរបស់ប្រទេសកូរ៉េ និងបានផ្តល់សេវាកម្មទៅលើវិស័យយានយន្តក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងមកហើយ។ ហើយការបើកដំណើរការទីតាំងថ្មីក្នុងខេត្តសៀមរាបនេះ ក៏បង្ហាញពីការការរីកចម្រើន និងការបន្តប្រតិបត្តិការរបស់ Hyundai ក្នុងប្រទេសកម្ពុជាយើងបន្តទៅមុខទៀតផងដែរ។
អត្ថបទដោយ៖ Nevin